ព្រះត្រៃបិដក ភាគ ៦៥
[១៥៦] ពាក្យថា ជាធម៌ដែលសមណៈជ្រាប ហើយពោល សេចក្តីថា ធម៌ទាំងឡាយ ដែលព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសទុកហើយ។ ធម៌ទាំងឡាយដែលព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសទុកហើយថា សង្ខារទាំងពួង មិនទៀង។ ថា សង្ខារទាំងពួងជាទុក្ខ។ ថា ធម៌ទាំងពួងជាអនត្តា។ ថាសង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ។បេ។ ជរា មរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ។ ថា ការរលត់សង្ខារ ព្រោះការរលត់អវិជ្ជា។បេ។ ការរលត់ជរា មរណៈ ព្រោះការរលត់ជាតិ។ ថា នេះជាទុក្ខ។បេ។ នេះ ទុក្ខនិរោធគាមិនីបដិបទា។ ថា នេះអាសវៈ។បេ។ នេះអាសវនិរោធគាមិនីបដិបទា។ ថា នេះពួកធម៌ដែលគួរត្រាស់ដឹង។ ថា នេះពួកធម៌ដែលគួរកំណត់ដឹង។ ថា នេះពួកធម៌ដែលគួរលះ។ ថា នេះពួកធម៌ដែលគួរចំរើន។
ID: 637351088718326373
ទៅកាន់ទំព័រ៖