ព្រះត្រៃបិដក ភាគ ៦៥

ថា​ នេះ​ពួក​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។ ធម៌​ទាំងឡាយ​ ដែល​ព្រះអង្គ​ជ្រាប​ ស្គាល់​ ថ្លឹង​ ពិចារណា​ ឈ្វេងយល់​ ធ្វើឲ្យ​ប្រាកដ​ ពោល​ ពោល​ទួទៅ​ ប្រាប់​ សំដែង​ បញ្ញត្ត​ តម្កល់ទុក​ បើក​ ចែក​ ធ្វើឲ្យ​រាក់ ប្រកាស​ទុក​ហើយ​ថា​ (តថាគត​ដឹង​ច្បាស់​) នូវ​ហេតុ​ជាទី​កើតឡើង​ផង​ សេចក្តី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​នូវ​ផស្សា​យតនៈ​ទាំង​ ៦ ផង​ បណ្តា​ឧបាទានក្ខន្ធ​ទាំង​ ៥ មហាភូតរូប​ទាំង​ ៤ វត្ថុ​ណាមួយ​ មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ វត្ថុ​ទាំងអស់​នោះ​ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា​។ ពិត​ណាស់​ ពាក្យ​នុ៎ះ​ ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ តថាគត​សំដែងធម៌​ដើម្បី​ត្រាស់​ដឹង​ មិនមែន​សំដែង​ដើម្បី​មិន​ឲ្យ​ត្រាស់​ដឹង​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​សំដែងធម៌​ប្រកបដោយ​ហេតុ​ មិនមែន​សំដែង​ឥត​ហេតុ​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ តថាគត​សំដែងធម៌​ប្រកបដោយ​បា​ដិ​ហា​រិយ៍​ (ធម៌​ជា​គ្រឿង​ស្រោចស្រង់​) មិនមែន​សំដែង​ឥត​បា​ដិ​ហា​រិយ៍​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ កាល​តថាគត​នោះ​ សំដែងធម៌​ដើម្បី​ត្រាស់​ដឹង​ មិន​សំដែង​ដើម្បី​មិន​ត្រាស់​ដឹង​ទេ​ កាល​តថាគត​សំដែងធម៌​ប្រកបដោយ​ហេតុ​ មិន​សំដែង​ឥត​ហេតុ​ កាល​តថាគត​សំដែងធម៌​ប្រកបដោយ​បា​ដិ​ហា​រិយ៍​ មិន​សំដែង​ឥត​បា​ដិ​ហា​រិយ៍​ ឱវាទ បុគ្គល​គួរ​ធ្វើ​ អនុសាសនី​ ក៏​បុគ្គល​គួរ​ធ្វើ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637351089037430516
ទៅកាន់ទំព័រ៖