ព្រះត្រៃបិដក ភាគ ៦៥

ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​គួរតែ​ត្រេកអរ​ គួរតែ​រីករាយ​ គួរតែ​សោមនស្ស​ថា​ ព្រះមានព្រះភាគ​ ព្រះអង្គ​ត្រាស់​ដឹង​ដោយ​ប្រពៃ​ ព្រះធម៌ ព្រះមានព្រះភាគ​សំដែង​ដោយ​ប្រពៃ​ ព្រះសង្ឃ​ប្រតិបត្តិ​ហើយដោយ​ប្រពៃ​។ កាល​វេយ្យាករណ៍​នេះ​ ដែល​ព្រះអង្គ​សំដែង​ លោកធាតុ​ទាំង​មួយ​ហ្មឺន​ក៏​កម្រើក​ញាប់ញ័រ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​ធម៌​ដែល​សមណៈ​ជ្រាប​ហើយ​ពោល​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
កាល​ធម្មជាត​ទាំងពីរ​ គឺ​ឆ្ងាញ់ និង​មិន​ឆ្ងាញ់ មាន​ ធម៌​ទាំងនេះ​ គឺ​សេចក្តី​ក្រោធ​ ១ ការ​ពោល​ពាក្យ​កុហក​ ១ សេចក្តី​សង្ស័យ​ ១ (ក៏​កើតមាន​ដែរ​) ជន​អ្នកមាន​សេចក្តី​សង្ស័យ​ គប្បី​សិក្សា​តាម​គន្លង​ញាណ ជា​ធម៌​ដែល​សមណៈ​ជ្រាប​ហើយ​ពោល។
[១៥៧​] (ព្រះពុទ្ធ​និមិ្មត​សួរ​ថា​) សេចក្តី​ត្រេកអរ និង​មិន​ត្រេកអរ​ មាន​អ្វី​ជាហេតុ​ កាលបើ​អ្វី​មិន​មាន​ ទើប​ធម៌​ទាំង​នុ៎ះ​មិន​មាន សេចក្តី​ណា​ គឺ​ការ​វិនាស​ និង​ការ​ចំរើន​ សូម​ព្រះអង្គ​សំដែង​ប្រាប់​ខ្ញុំ​ នូវ​សេចក្តី​នុ៎ះ​ ថា​មាន​វត្ថុ​ណា​ជាហេតុ​។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637351089423418410
ទៅកាន់ទំព័រ៖