ព្រះត្រៃបិដក ភាគ ៦៥

 [១៥៨​] ពាក្យ​ថា​ សេចក្តី​ត្រេកអរ​ និង​មិន​ត្រេកអរ​ មាន​អ្វី​ជាហេតុ​ គឺ​ព្រះពុទ្ធ​និមិ្មត​សួររក​ឫសគល់​។បេ។ សួររក​ សួរឈ្លេច​ឈ្លី​ សូម​អារាធនា​ ចោទ​ ចំពោះ​ហេតុ​ជាទី​កើតឡើង​ នៃ​វេទនា​ជាទី​ត្រេកអរ​ និង​មិនជា​ទី​ត្រេកអរ​ថា វេទនា​ជាទី​ត្រេកអរ និង​មិនជា​ទី​ត្រេកអរ​ មាន​អ្វី​ជាហេតុ កើតអំពី​ណា​ កើត​ព្រម​អំពី​ណា​ ផ្តួចផ្តើម​អំពី​ណា​ កើត​ចំពោះ​ឡើង​អំពី​ណា​ កើត​ប្រាកដ​អំពី​ណា​ មាន​អ្វី​ជាហេតុ​ មាន​អ្វី​ជា​ដែន​ប្រជុំ​កើត​ មាន​អ្វី​ជា​កំណើត​ មាន​អ្វី​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) សេចក្តី​ត្រេកអរ​ និង​មិន​ត្រេកអរ​ មាន​អ្វី​ជាហេតុ​។
 [១៥៩​] ពាក្យ​ថា​ កាលបើ​អ្វី​មិន​មាន​ ទើប​ធម៌​ទាំង​នុ៎ះ​មិន​មាន គឺ​កាលបើ​អ្វី​មិន​មាន​ មិន​មាន​សព្វគ្រប់​ ដែល​បុគ្គល​មិនបាន​ ទើប​វេទនា​ជាទី​ត្រេកអរ និង​មិនជា​ទី​ត្រេកអរ​មិន​មាន​ មិន​មាន​ប្រាកដ​ មិនកើត​ មិនកើត​ព្រម​ មិន​ផ្តួចផ្តើម​ មិនកើត​ចំពោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) កាលបើ​អ្វី​មិន​មាន​ ទើប​ធម៌​ទាំង​នុ៎ះ​មិន​មាន​។
 [១៦០​] ពាក្យ​ថា​ សេចក្តី​ណា​ គឺ​ការ​វិនាស​ និង​ការ​ចំរើន​ អធិប្បាយ​ថា​ សេចក្តី​ចំរើន​ នៃ​វេទនា​ជាទី​ត្រេកអរ​ និង​មិនជា​ទី​ត្រេកអរ​ តើ​ដូចម្តេច​។ សេចក្តី​ចំរើន ការដុះដាល កិរិយា​កើត កិរិយា​កើត​ព្រម កិរិយា​ផ្តួចផ្តើម​ កិរិយា​កើត​ចំពោះ កិរិយា​កើត​ប្រាកដ នៃ​វេទនា​ជាទី​ត្រេកអរ និ​ងមិនជា​ទី​ត្រេកអរ​ឯណា
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637351089811594095
ទៅកាន់ទំព័រ៖