ព្រះត្រៃបិដក ភាគ ៦៥

អទុ​ក្ខម​សុខវេទនា​ កើតឡើង​ ព្រោះ​អាស្រ័យ​ផស្សៈ​ ជាទី​តាំង​នៃ​អទុ​ក្ខម​សុខវេទនា​។ ព្រោះ​រលត់​ផស្សៈ​ជាទី​តាំង​នៃ​អទុ​ក្ខម​សុខវេទនា​នោះ​ឯង​ អទុ​ក្ខម​សុខវេទនា​ដែល​កើតឡើង​ហើយ​ ព្រោះ​អាស្រ័យ​ផស្សៈ​ជាទី​តាំង​នៃ​អទុ​ក្ខម​សុខវេទនា​ កើតអំពី​ផស្សៈ​នោះ​ ដែល​សោយ​រួចហើយ​ នោះ​រលត់​ស្ងប់​រម្ងាប់​។ ពាក្យ​ថា​ សេចក្តី​ត្រេកអរ​ និង​មិន​ត្រេកអរ​ មាន​ផស្សៈ​ជាហេតុ​ បាន​សេចក្តី​ថា​ វេទនា​ជាទី​ត្រេកអរ​ និង​មិនជា​ទី​ត្រេកអរ មាន​ផស្សៈ​ជាហេតុ​ មាន​ផស្សៈ​ជាទី​ប្រជុំ​កើតឡើង​ មាន​ផស្សៈ​ជា​កំណើត​ មាន​ផស្សៈ​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សេចក្តី​ត្រេកអរ និង​មិន​ត្រេកអរ​ មាន​ផស្សៈ​ជាហេតុ​។
 [១៦៤​] ពាក្យ​ថា​ កាលបើ​ផស្សៈ​មិន​មាន​ ធម៌​ទាំងឡាយ​នុ៎ះ​ក៏​មិន​មាន​ គឺ​កាលបើ​ផស្សៈ​មិន​មាន​ មិន​មាន​សព្វគ្រប់​ ដែល​បុគ្គល​មិនបាន​ វេទនា​ជាទី​ត្រេកអរ និង​មិន​ត្រេកអរ​ក៏​មិន​មាន​ មិន​មាន​ប្រាកដ​ មិនកើត​ មិនកើត​ព្រម​ មិន​ផ្តួចផ្តើម​ មិនកើត​ចំពោះ​ មិនកើត​ប្រាកដ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កាលបើ​ផស្សៈ​មិន​មាន​ ធម៌​ទាំងឡាយ​នុ៎ះ​ ក៏​មិន​មាន​។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637351091048005362
ទៅកាន់ទំព័រ៖