ព្រះត្រៃបិដក ភាគ ៦៥

សេចក្តី​ត្រេកអរ និង​មិន​ត្រេកអរ មាន​ផស្សៈ​ជាហេតុ កាលបើ​ផស្សៈ​មិន​មាន​ ទើប​ធម៌​ទាំងនោះ​មិន​មាន សេចក្តី​ណា គឺ​ការ​វិនាស និង​ការ​ចំរើន តថាគត​សំដែង​ទូល​ព្រះអង្គ​នូវ​សេចក្តី​នុ៎ះ​ ថា​មាន​វត្ថុ​នេះ​ជាហេតុ។
[១៦៧​] (ព្រះពុទ្ធ​និមិ្មត​ សួរ​ថា​) ផស្សៈ​ក្នុង​លោក​ មាន​អ្វី​ជាហេតុ​ ទាំង​សេចក្តី​ហួងហែង​កើតអំពី​អ្វី​ កាលបើ​អ្វី​មិន​មាន​ ទើប​សេចក្តី​ប្រកាន់​ថា​របស់​អញ​ក៏​មិន​មាន​ កាលបើ​អ្វី​ប្រាស​ចេញ​ ទើប​ផស្សៈ​មិន​ពាល់ត្រូវ​។

 [១៦៨​] ពាក្យ​ថា​ ផស្សៈ​ក្នុង​លោក​មាន​អ្វី​ជាហេតុ​ គឺ​ព្រះពុទ្ធ​និមិ្មត​ សួររក​ឫសគល់​នៃ​ផស្សៈ​។បេ។ សួរ​ សួរឈ្លេច​ឈ្លី​ អង្វរ​ អារាធនា​ ជ្រះថ្លា​នូវ​ហេតុ​ដែល​នាំឲ្យកើត​ផស្សៈ​ថា​ ផស្សៈ​មានហេតុ​អំពីអ្វី​ កើតអំពី​អ្វី​ កើត​ព្រម​អំពីអ្វី​ ផ្តួចផ្តើម​អំពីអ្វី​ កើត​ចំពោះ​អំពីអ្វី​ កើត​ប្រាកដ​អំពីអ្វី​ មាន​អ្វី​ជាហេតុ​ មាន​អ្វី​នាំឲ្យកើត​ មាន​អ្វី​ជា​កំណើត​ មាន​អ្វី​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ផស្សៈ​ក្នុង​លោក​ មាន​អ្វី​ជាហេតុ​។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637351091871707102
ទៅកាន់ទំព័រ៖