ព្រះត្រៃបិដក ភាគ ៦៥
[១៧១] ពាក្យថា កាលបើអ្វីប្រាសចេញ ទើបផស្សៈមិនពាល់ត្រូវ គឺកាលបើអ្វីប្រាសចេញ បាត់បង់ កន្លងទៅ កន្លងផុត ប្រព្រឹត្តកន្លង ទើបផស្សៈមិនពាល់ត្រូវ ហេតុនោះ (ទ្រង់ត្រាស់សួរថា) កាលបើអ្វីប្រាសចេញ ទើបផស្សៈមិនពាល់ត្រូវ។ ហេតុនោះ ពុទ្ធនិមិ្មតនោះសួរថា
ផស្សៈក្នុងលោក មានអ្វីជាហេតុ ទាំងសេចក្តីហួងហែងកើតអំពីអ្វី កាលបើអ្វីមិនមាន ទើបសេចក្តីប្រកាន់ថារបស់អញក៏មិនមាន កាលបើអ្វីប្រាសចេញ ទើបផស្សៈមិនពាល់ត្រូវ។
[១៧២] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូបសេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ កាលបើសេចក្តីប្រាថ្នាមិនមាន សេចក្តីប្រកាន់ថារបស់អញ ក៏មិនមាន កាលបើរូបប្រាសចេញ ផស្សៈទាំងឡាយ ក៏មិនពាល់ត្រូវ។
[១៧៣] ពាក្យថា ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប អធិប្បាយថា ចក្ខុវិញ្ញាណកើត ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣
(១) ទើបផស្សៈកើត វៀរលែងចក្ខុប្រសាទ និងរូបារម្មណ៍ក្នុងប៉ែករូប ១ ចក្ខុសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្ត ក្នុងប៉ែកនាម
(២) (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។
(១) សំដៅយកចក្ខុ១ រូប១ វិញ្ញាណ១។ (២) សំដៅយកពួកនាមធម៌ មានវេទនាជាដើម។ អដ្ឋកថា។
ID: 637351092958723480
ទៅកាន់ទំព័រ៖