ព្រះត្រៃបិដក ភាគ ៦៥
សោតវិញ្ញាណកើត ព្រោះអាស្រ័យត្រចៀក និងសំឡេង ការប្រជុំនៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងសោតបសាទ និងសទ្ទារម្មណ៍ក្នុងប៉ែករូប ១ សោតសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្តក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ ឃានវិញ្ញាណកើត ព្រោះអាស្រ័យច្រមុះ និងក្លិន ការប្រជុំនៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងឃានបសាទ និងគន្ធារម្មណ៍ក្នុងប៉ែករូប ១ ឃានសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្ត ក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ ជិវ្ហាវិញ្ញាណកើត ព្រោះអាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងជិវ្ហាបសាទ និងរសារម្មណ៍ក្នុងប៉ែករូប ១ ជិវ្ហាសម្ផស្ស ១ ទើបពួកធម៌សម្បយុត្តក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ កាយវិញ្ញាណកើត ព្រោះអាស្រ័យកាយ និងផ្សព្វ ការប្រជុំនៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងកាយបសាទ និងផោដ្ឋព្វារម្មណ៍ក្នុងប៉ែករូប ១ កាយសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្តក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ មនោវិញ្ញាណកើត ព្រោះអាស្រ័យមនោ និងធម្មារម្មណ៍ ការប្រជុំធម៌ទាំង ៣ ទើបផស្សៈ (កើត)
ID: 637351093326427663
ទៅកាន់ទំព័រ៖