ព្រះត្រៃបិដក ភាគ ៦៥
វៀរលែងវត្ថុរូបក្នុងប៉ែករូប និងពួកធម៌មានរូបក្នុងប៉ែករូប ១ មនោសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្តក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។
[១៧៤] ពាក្យថា សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ រាគៈ រាគៈខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តីហួងហែង បានដល់ សេចក្តីហួងហែង ២ គឺសេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១។បេ។ នេះ សេចក្តីហួងហែង គឺតណ្ហា។បេ។ នេះ សេចក្តីហួងហែងគឺទិដ្ឋិ។ ពាក្យថា សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ បានសេចក្តីថា សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជានិទាន មានសេចក្តីប្រាថ្នាជាហេតុ មានសេចក្តីប្រាថ្នាជាបច្ច័យ មានសេចក្តីប្រាថ្នាជាអំពើ មានសេចក្តីប្រាថ្នាជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ។
[១៧៥] ពាក្យថា កាលបើសេចក្តីប្រាថ្នាមិនមាន សេចក្តីប្រកាន់ថារបស់អញ ក៏មិនមាន អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ រាគៈ រាគៈខ្លាំង។បេ។ អភិជ្ឈា លោភៈ
ID: 637351093765391232
ទៅកាន់ទំព័រ៖