ព្រះត្រៃបិដក ភាគ ៦៥

បុគ្គល​ស្គាល់​រូប​ គឺ​ ស្គាល់​ ឃើញថា​ រូប​ឯណា​នីមួយ​ រូប​ទាំងអស់​នោះ​ជាម​ហា​ភូតរូប​ ៤ និង​ឧបា​ទាយ​រូប​របស់​មហាភូតរូប​ទាំង​ ៤ ដូច្នេះ​ រូប​ប្រាស​ចេញ​ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការ​ដឹង​ យ៉ាងនេះ​ឯង​។
 រូប​ប្រាស​ចេញ​ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការពិចារណា​ តើ​ដូចម្តេច​។ បុគ្គល​ធ្វើការ​ដឹង​យ៉ាងនេះ​ ហើយ​ពិចារណា​នូវ​រូប​ គឺ​ពិចារណា​ដោយ​សេចក្តី​ថា មិន​ទៀង​ ថា​ជា​ទុក្ខ​ ជា​រោគ​ ជា​បូស​ ជា​សរ​ ជា​សេចក្តី​លំបាក​ ជា​អាពាធ​ ជា​របស់​ដទៃ​ ជា​របស់​ទ្រុឌទ្រោម​ ជា​ចង្រៃ​ ជា​ឧបទ្រព​ ជា​ភ័យ​ ជា​ឧបស័គ្គ​ ជា​របស់​ញាប់ញ័រ​ ជា​របស់​បែកធ្លាយ​ ជា​របស់​មិន​ទៀង​ ទីពឹង​មិនបាន​ ផ្អែក​មិនបាន​ ទី​អាង​មិនបាន​ ជា​របស់​ស្តួចស្តើង​ ជា​របស់​ទទេ​ ជា​របស់​សោះ​សូន្យ​ មិនមែន​ជា​របស់​ខ្លួន​ ជា​ទោស​ ជាស​ភាវៈ​ប្រែប្រួល​ មិន​មាន​ខ្លឹម​ ជា​ឫស​នៃ​សេចក្តី​លំបាក​ ជា​អ្នកសម្លាប់​ ជា​របស់​វិនាស​ ប្រកបដោយ​អាសវៈ​ ជា​របស់​ដែល​បច្ច័យ​តាក់តែង​ ជា​នុយ​នៃ​មារ​ មាន​ជាតិ​ជា​ធម្មតា​ មាន​ជរា​ជា​ធម្មតា​ មាន​ព្យាធិ​ជា​ធម្មតា​ មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​ មាន​សេចក្តី​សោក​ ខ្សឹកខ្សួល​ ទុក្ខ​ ទោមនស្ស​ សេចក្តី​ចង្អៀតចង្អល់​ជា​ធម្មតា​ ប្រកបដោយ​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ជា​របស់​ប្រជុំ​កើតឡើង​ ជា​របស់​វិនាស​ទៅ​ ជា​អានិសង្ស​ ជា​ទោស​ ជា​គ្រឿងរ​លាស់​ចោល​ រូប​ប្រាស​ចេញ​ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការពិចារណា​ យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637351094620033976
ទៅកាន់ទំព័រ៖