ព្រះត្រៃបិដក ភាគ ៦៥

 រូប​ប្រាស​ចេញ​ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការ​លះ​ តើ​ដូចម្តេច​។ បុគ្គល​ត្រិះរិះ​យ៉ាងនេះ​ ហើយ​លះបង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​ឆន្ទ​រាគ​ក្នុង​រូប​។ សម​ដូច​ពាក្យ​នុ៎ះ​ ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆន្ទ​រាគ​ឯណា​ក្នុង​រូប​ អ្នក​ទាំងឡាយ​ចូរ​លះបង់​ឆន្ទ​រាគ​នោះ​ចេញ​ កាលបើ​ធ្វើ​បាន​យ៉ាងនេះ​ រូប​នោះ​នឹងជា​របស់​ដែល​អ្នក​លះបង់​ហើយ​ ឲ្យ​មាន​ឫសគល់​រលើង​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ដល់​នូវ​ការ​មិនកើត​ទៀត​ មិន​ឲ្យ​មានការ​កើត​តទៅ​។ រូប​ប្រាស​ចេញ​ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការ​លះ​ យ៉ាងនេះ​ឯង​។
 រូប​ប្រាស​ចេញ​ ដោយ​ការ​ប្រាស​ចេញ​ ព្រោះ​ការប្រព្រឹត្តិ​កន្លង​ តើ​ដូចម្តេច​។ រូប​ទាំង​ឡាយ​របស់​បុគ្គល​អ្នក​បាន​អរូប​សមាបត្តិ​ទាំង​ ៤ ជា​រូប​ប្រាស​ចេញ​ បាត់បង់​ កន្លង​ ឈាន​កន្លង​ ប្រព្រឹត្ត​កន្លង​ហើយ​ រូប​ប្រាស​ចេញ​ ដោយ​ការ​ប្រាស​ចេញ​ ព្រោះ​ការប្រព្រឹត្តិ​កន្លង​ យ៉ាងនេះ​ឯង​។ នេះ​ រូប​ប្រាស​ចេញ​ដោយហេតុ​ទាំង​ ៤។
 ពាក្យ​ថា​ កាលបើ​រូប​ប្រាស​ចេញ​ ផស្សៈ​ទាំងឡាយ​ក៏​មិន​ពាល់ត្រូវ​ បាន​សេចក្តី​ថា​ កាលបើ​រូប​ប្រាស​ចេញ​ បាត់បង់​ កន្លង​ ឈាន​កន្លង​ ប្រព្រឹត្ត​កន្លង​ហើយ​ ផស្សៈ​ទាំង​ ៥ គឺ​ ចក្ខុសម្ផស្ស​ សោតសម្ផស្ស​ ឃាន​សម្ផស្ស​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637351095036807624
ទៅកាន់ទំព័រ៖