ព្រះត្រៃបិដក ភាគ ៦៥

 [២១​] ពាក្យ​ថា​ ប្រសិនបើ (អ្នកប្រាជ្ញ​) មិន​ពោល (នូវ​សេចក្តី​បរិសុទ្ធិ​) ព្រោះ​កា​រឃើញ​ទេ​ ព្រោះ​ការ​ឮទេ​ ព្រោះ​ការ​ដឹង​ទេ​ អធិប្បាយ​ថា​ អ្នកប្រាជ្ញ​មិន​ពោល​ គឺ​មិន​ថ្លែង​ មិន​ពណ៌នា​ មិន​បំភ្លឺ​ មិន​ពន្យល់​នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​ សូម្បី​ដោយ​ការ​ឃើញ​ទេ។ អ្នកប្រាជ្ញ​មិន​ពោល​ គឺ​មិន​ថ្លែង​ មិន​ពណ៌នា​ មិន​បំភ្លឺ​ មិន​ពន្យល់​នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​ សូម្បី​ដោយ​ការ​ឮទេ។ អ្នកប្រាជ្ញ​មិន​ពោល​ គឺ​មិន​ថ្លែង​ មិន​ពណ៌នា​ មិន​បំភ្លឺ​ មិន​ពន្យល់​នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​ សូម្បី​ដោយ​ការ​ឃើញ​ ទាំង​ការ​ឮទេ។ អ្នកប្រាជ្ញ​មិន​ពោល​ គឺ​មិន​ថ្លែង​ មិន​ពណ៌នា​ មិន​បំភ្លឺ​ មិន​ពន្យល់​ នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​ សូម្បី​ដោយ​ការ​ដឹង​ទេ​ ហេតុ​នោះ (ព្រា​ហ្ម​ណ៍​ពោល​ថា​) ប្រសិនបើ (អ្នកប្រាជ្ញ​) មិន​ពោល (នូវ​សេចក្តី​បរិសុទ្ធិ​) ព្រោះ​ការ​ឃើញ​ទេ​ ព្រោះ​ការ​ឮទេ​ ព្រោះ​ការ​ដឹង​ទេ។ ពាក្យ​ថា​ ដូច្នេះ​ របស់​បទ​ថា​ មា​គន្ទិ​យៈ​ទូល​ដូច្នេះ​ ជា​បទ​សន្ធិ។បេ​។ ពាក្យ​ថា ដូច្នេះ​នុ៎ះ​ ជាលំដាប់​បទ។ ពាក្យ​ថា​ មា​គនិ្ទ​យៈ​ ជា​ឈ្មោះ​ព្រាហ្មណ៍​នោះ​ ហេតុ​នោះ​ មាន​ពាក្យ​ថា​ មា​គនិ្ទ​យៈ​ (ទូល​) ដូច្នេះ។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637350222507757422
ទៅកាន់ទំព័រ៖