ព្រះត្រៃបិដក ភាគ ៦៥
[១៨១] ពាក្យថា ឲ្យខ្ញុំយល់ច្បាស់ ព្រោះថា ខ្ញុំមានចិត្តដូច្នេះ ត្រង់ពាក្យថា ឲ្យខ្ញុំយល់ច្បាស់ គឺ ឲ្យខ្ញុំដឹង ដឹងជាក់ ដឹងច្បាស់ ដឹងប្រាកដ ចាក់ធ្លុះចំពោះ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឲ្យខ្ញុំយល់ច្បាស់។ ពាក្យថា ខ្ញុំមានចិត្តដូច្នេះ គឺ ចិត្តរបស់ខ្ញុំបានមានហើយដូច្នេះ តម្រិះរបស់ខ្ញុំ បានមានហើយដូច្នេះ វិញ្ញាណរបស់ខ្ញុំ បានមានហើយដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឲ្យខ្ញុំយល់ច្បាស់ ព្រោះថា ខ្ញុំមានចិត្តដូច្នេះ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះពោលថា
បុគ្គលអ្នកព្រមព្រៀងដូចម្តេច រូបទើបបាត់បង់ទៅ ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយប្រការដូចម្តេច សូមព្រះអង្គពោលដំណើរនុ៎ះដល់ខ្ញុំ ឲ្យខ្ញុំយល់ច្បាស់ថា (សុខ និងទុក្ខ) បាត់បង់ទៅ ដោយប្រការយ៉ាងណា ព្រោះថា ខ្ញុំមានចិត្តដូច្នេះ។
[១៨២] (ព្រះមានព្រះភាគត្រាស់ថា) មិនមែនបុគ្គលមានសញ្ញាដោយសញ្ញា (ប្រក្រតី) ទេ មិនមែនបុគ្គលមានសញ្ញាដោយសញ្ញាវិបល្លាសទេ(១) មិនមែនបុគ្គលមិនមានសញ្ញាទេ(២) មិនមែនបុគ្គលមានសញ្ញាវិនាសទេ(៣) បុគ្គលអ្នកព្រមព្រៀងយ៉ាងនេះ
(១) សំដៅយកមនុស្សឆ្កួត ឬអ្នកមានចិត្តរវើរវាយ។ (២) លោកចូលនិរោធ ឬអសញ្ញីសត្ត។ (៣) អ្នកចូលអរូបឈាន។ អដ្ឋកថា។
ID: 637351096751249687
ទៅកាន់ទំព័រ៖