ព្រះត្រៃបិដក ភាគ ៦៥
[១៨៩] ពាក្យថា យើងខ្ញុំសូមសួរសេចក្តីដទៃ ចំពោះព្រះអង្គទៀត សូមព្រះអង្គប្រាប់សេចក្តីនោះ គឺយើងខ្ញុំសួរហេតុឯទៀត ចំពោះព្រះអង្គ សូមហេតុឯទៀតចំពោះព្រះអង្គ អារាធនាហេតុឯទៀតចំពោះព្រះអង្គ ជ្រះថ្លាហេតុឯទៀតចំពោះព្រះអង្គ គឺសួរព្រះអង្គនូវសេចក្តីដទៃតទៅទៀត។ ពាក្យថា សូមព្រះអង្គប្រាប់សេចក្តីនោះ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់សួរថា) យើងខ្ញុំសូមសួរសេចក្តីដទៃចំពោះព្រះអង្គទៀត សូមព្រះអង្គប្រាប់សេចក្តីនោះ។
[១៩០] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថាប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះឬ សេចក្តីថា សមណព្រាហ្មណ៍ពួកខ្លះ ពោល សំដែង និយាយ បំភ្លឺ បញ្ចេញ នូវសេចក្តីបរិសុទ្ធិ ថាប្រសើរ ប្រសើរដោយវិសេស ប្រសើរបំផុត ជាប្រធាន ថាឧត្តមថ្លៃថ្លា ដោយហេតុមានប្រមាណប៉ុណ្ណេះ គឺដោយអរូបសមាបត្តិ។ ពាក្យថា របស់យក្ស គឺរបស់សត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ
ID: 637351098326455415
ទៅកាន់ទំព័រ៖