ព្រះត្រៃបិដក ភាគ ៦៥

សត្វ​កើត​អំពី​មនុស្ស​។ ពាក្យ​ថា​ នូវ​សេចក្តី​បរិសុទ្ធិ​ គឺ​នូវ​សេចក្តី​ស្អាត សេចក្តី​ផូរផង់​ដោយ​វិសេស​ សេចក្តី​ម៉ត់ចត់​ដោយ​ជុំវិញ​ កិរិយា​រួច​ ការ​រួច​ដោយ​វិសេស​ ការ​រួច​ស្រឡះ​។ ពាក្យ​ថា​ ជា​បណ្ឌិត​ក្នុង​លោក​នេះ​ គឺ​​ពួក​ជន​ក្នុង​លោក​នេះ​ អ្នកមាន​វាទៈ​ជា​បណ្ឌិត​ មាន​វាទៈ​ប្រកប​ដោយ​ប្រាជ្ញា​ មាន​វាទៈ​ប្រកបដោយ​ញាណ​ មាន​វាទៈ​ប្រកបដោយ​ហេតុ​ មាន​វាទៈ​ប្រកប​ដោយ​លក្ខណៈ​ មាន​វាទៈ​សមតា​មកា​រណ៍​ មាន​វាទៈ​សម​តាម​ឋានៈ​ សម​តាមលទ្ធិ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) សមណព្រាហ្មណ៍​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ជា​បណ្ឌិត​ ពោល​នូវ​សេចក្តី​បរិសុទ្ធិ​របស់​យក្ស​ថា​ ប្រសើរ​ ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឬ។
 [១៩១​] ពាក្យ​ថា​ ឬក៏​ពោល​សេចក្តី​បរិសុទ្ធិ​ដទៃ​ អំពី​ហេតុនេះ សេចក្តី​ថា​ សមណព្រាហ្មណ៍​ពួក​ខ្លះ​ កន្លង​ ឈាន​កន្លង​ ប្រព្រឹត្ត​កន្លង​ នូវ​អរូប​សមាបត្តិ​ទាំង​នុ៎ះ​ហើយ​ ពោល​ សំដែង​ និយាយ​ បំភ្លឺ​ បញ្ចេញ​ នូវ​សេចក្តី​ស្អាត​ សេចក្តី​ផូរផង់​ដោយ​វិសេស​ សេចក្តី​ម៉ត់ចត់​ដោយ​ជុំវិញ​ កិរិយា​រួច​ ការ​រួច​ដោយ​វិសេស​ ការ​រួច​ស្រឡះ​ដទៃ​របស់​យក្ស​ ជា​គុណ​ជាតិ​ក្រៃលែង​ជាង​ហេតុនេះ​ គឺជា​អរូប​សមាបត្តិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ឬក៏​ពោល​សេចក្តី​បរិសុទ្ធិ​ដទៃ​ អំពី​ហេតុនេះ​។ ហេតុ​នោះ​ ព្រះពុទ្ធ​និមិ្មត​នោះ​ពោល​ថា​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637351098690252586
ទៅកាន់ទំព័រ៖