ព្រះត្រៃបិដក ភាគ ៦៥
យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ យើងខ្ញុំសូមសួរសេចក្តីដទៃចំពោះព្រះអង្គទៀត សូមព្រះអង្គប្រាប់សេចក្តីនោះ សមណព្រាហ្មណ៍ពួកខ្លះក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិ របស់យក្ស ថាប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះឬ ឬក៏ពោលសេចក្តីបរិសុទ្ធិដទៃ អំពីហេតុនេះ។
[១៩២] (ព្រះមានព្រះភាគ ត្រាស់ថា) សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថា ប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍មួយពួកទៀត ជាអ្នកប្រកាន់ថា ខ្លួនឈ្លាសវៃ តែងពោលនូវសម័យ ក្នុងអនុបាទិសេសៈ។
[១៩៣] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថា ប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះ សេចក្តីថា មានសមណព្រាហ្មណ៍ពួកខ្លះ ជាសស្សតវាទ ពោល សំដែង និយាយ បំភ្លឺ បញ្ចេញ (នូវសេចក្តីបរិសុទ្ធិ) ថាប្រសើរ ប្រសើរដោយវិសេស ប្រសើរបំផុត ជាប្រធាន ថាឧត្តម ថ្លៃថ្លា ដោយហេតុមានប្រមាណប៉ុណ្ណេះគឺ ដោយអរូបសមាបត្តិ។
ID: 637351099116870704
ទៅកាន់ទំព័រ៖