ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា របស់យក្ស គឺរបស់សត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា នូវសេចក្តីបរិសុទ្ធិ គឺនូវសេចក្តីស្អាត សេចក្តីផូរផង់ដោយវិសេស សេចក្តីម៉ត់ចត់ដោយជុំវិញ ការរួច ការរួចដោយវិសេស ការរួចស្រឡះ។ ពាក្យថា ជាបណ្ឌិត ក្នុងលោកនេះ គឺជាអ្នកមានវាទៈជាបណ្ឌិត មានវាទៈប្រកបដោយប្រាជ្ញា មានវាទៈប្រកបដោយញាណ មានវាទៈប្រកបដោយហេតុ មានវាទៈប្រកបដោយលក្ខណៈ មានវាទៈប្រកបដោយការណ៍ មានវាទៈសមតាមឋានៈ សមតាមលទិ្ធរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថាប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះ។
[១៩៤] ពាក្យថា បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍មួយពួកទៀត ជាអ្នកប្រកាន់ថា ខ្លួនឈ្លាសវៃ ពោលនូវសម័យក្នុងអនុបាទិសេសៈ សេចក្តីថា បណ្តាសមណព្រាហ្មណ៍ទាំងនោះឯង សមណព្រាហ្មណ៍ពួកខ្លះ ជាឧច្ឆេទវាទ ជាអ្នកតក់ស្លុតអំពីភព ហើយត្រេកអរនូវការប្រាសចាកភព សមណព្រាហ្មណ៍ទាំងនោះ ពោលនូវសេចក្តីស្ងប់ ការស្ងប់វិសេស ការស្ងប់រម្ងាប់ ការរលត់ ការស្ងប់ឈឹង
ID: 637351099461134392
ទៅកាន់ទំព័រ៖