ព្រះត្រៃបិដក ភាគ ៦៥
របស់សត្វថា ម្នាលអ្នកទាំងឡាយដ៏ចំរើន កាលដែលអត្តា (ខ្លួន ឬចិត្ត) នេះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងសូន្យ វិនាស មិនកើតទៀត។ អត្តានោះ ជាសភាវៈមិនមានឧបាទិសល់នៅ ដោយហេតុត្រឹមប៉ុណ្ណេះ។ ពាក្យថា ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ គឺជាអ្នកមានវាទៈដ៏ឈ្លាស មានវាទៈជាបណ្ឌិត មានវាទៈប្រកបដោយប្រាជ្ញា មានវាទៈប្រកបដោយញាណ មានវាទៈប្រកបដោយហេតុ មានវាទៈប្រកបដោយលក្ខណៈ មានវាទៈប្រកបដោយការណ៍ មានវាទៈសមតាមឋានៈ សមតាមលិទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍មួយពួកទៀត ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ តែងពោលនូវសម័យក្នុងអនុបាទិសេសៈ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថា ប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍មួយពួកទៀត ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ ពោលនូវសម័យក្នុងអនុបាទិសេសៈ។
ID: 637351099868531747
ទៅកាន់ទំព័រ៖