ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា មុនិជាអ្នកមានប្រាជ្ញានោះ គឺជាបណ្ឌិតអ្នកមានប្រាជ្ញា អ្នកមានសេចក្តីត្រាស់ដឹង អ្នកមានញាណ អ្នកមានសេចក្តីឈ្វេងយល់ អ្នកមានប្រាជ្ញាជាគ្រឿងកំចាត់កិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិជាអ្នកមានប្រាជ្ញានោះ ដឹងនូវនិស្ស័យទាំងឡាយ។
[១៩៨] ពាក្យថា លុះដឹងហើយ ទើបជាអ្នករួចស្រឡះ រមែងមិនដល់នូវវិវាទ គឺលុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដហើយ ទើបជាអ្នករួច រួចស្រឡះ រួចផុត រួចស្រឡះដោយប្រពៃ ដោយអច្ចន្តអនុបាទាវិមោក្ខ គឺថា លុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងមិនទៀង ហើយជាអ្នករួច រួចស្រឡះ រួចផុត រួចដោយប្រពៃ ដោយអច្ចន្តអនុបាទាវិមោក្ខ លុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងជាទុក្ខ ថាធម៌ទាំងពួងជាអនត្តា។បេ។ ថា វត្ថុណាមួយ មានកិរិយាកើតជាធម្មតា វត្ថុទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ហើយជាអ្នករួច រួចស្រឡះ រួចផុត រួចស្រឡះដោយប្រពៃ ដោយអច្ចន្តអនុបាទាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះដឹងហើយ ទើបជាអ្នករួចស្រឡះ។ ពាក្យថា រមែងមិនដល់នូវវិវាទ គឺរមែងមិនធ្វើនូវកិរិយាឈ្លោះប្រកែក មិនធ្វើនូវជម្លោះ មិនធ្វើនូវសេចក្តីប្រកួតប្រកាន់ មិនធ្វើនូវវិវាទ មិនធ្វើនូវការទាស់ទែង។ សមដូចពាក្យនុ៎ះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា
ID: 637351653448115212
ទៅកាន់ទំព័រ៖