ព្រះត្រៃបិដក ភាគ ៦៥
ម្នាលអគ្គិវេស្សនៈ ភិក្ខុមានចិត្តរួចស្រឡះយ៉ាងនេះហើយ រមែងមិនឈ្លោះនឹងនរណាមួយ មិនទាស់ទែងនឹងនរណាមួយ ពាក្យឯណា ដែលគេនិយាយហើយក្នុងលោក ភិក្ខុនោះ រមែងពោលតាមពាក្យនោះ តែមិនប្រកាន់។ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះដឹងហើយ ទើបជាអ្នករួចស្រឡះ រមែងមិនដល់នូវវិវាទ។
[១៩៩] ពាក្យថា ជាធីរៈ មិនអន្ទោលទៅក្នុងភពតូចភពធំ ត្រង់ពាក្យថា ក្នុងភពតូចភពធំ គឺមិនអន្ទោលទៅ មិនមក មិនកាន់យក មិនស្ទាបអង្អែល មិនជាប់ចំពាក់ក្នុងកម្មភព បុនព្ភព ឈ្មោះថា ក្នុងភពតូចភពធំ កាមភពឈ្មោះកម្មភព កាមភពឈ្មោះបុនព្ភព រូបភពឈ្មោះកម្មភព រូបភពឈ្មោះបុនព្ភព អរូបភពឈ្មោះកម្មភព អរូបភពឈ្មោះបុនព្ភព ក្នុងការកើតរឿយៗ ទៅរឿយ ៗ ការកើតឡើងរឿយ ៗ បដិសន្ធិរឿយៗ ការកើតឡើងចំពោះនៃអត្តភាពរឿយ ៗ។ ពាក្យថា ជាធីរៈ គឺជាអ្នកប្រាជ្ញ ជាបណ្ឌិតអ្នកមានប្រាជ្ញា អ្នកមានការត្រាស់ដឹង មានញាណ មានសេចក្តីឈ្វេងយល់ ; មានប្រាជ្ញាទំលុះទំលាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាធីរៈ មិនអន្ទោលទៅក្នុងភពតូចភពធំ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637351653826133686
ទៅកាន់ទំព័រ៖