ព្រះត្រៃបិដក ភាគ ៦៥

 [២០២​] អធិប្បាយ​ពាក្យ​ថា​ ប្រកាន់​ថា​ ខ្លួន​ឈ្លាសវៃ​ រមែង​ប្រកាន់យក​ (នូវ​ទិដ្ឋិ​នោះ​) ហើយ​ពោល​ផ្សេង​ៗ ត្រង់​ពាក្យ​ថា​ ប្រកាន់យក​ គឺ​កាន់​យក​ រៀន​យក​ ប្រកាន់យក​ បបោស​អង្អែល​ ជាប់ចិត្ត​។ ពាក្យ​ថា​ ពោល​ផ្សេង​ៗ គឺ​និ​យាយ​ផ្សេង​ៗ ពោល​ពាក្យ​មាន​ប្រការ​ផ្សេង​ៗ ពោល​ពាក្យ​ដទៃ​ ៗ ពោល​ពាក្យ​ច្រើន​ ពោល​ ថ្លែង​ ពណ៌នា​ ពន្យល់​ អធិប្បាយ​ នូវ​ពាក្យជា​អនេក​។ ពាក្យ​ថា​ ប្រកាន់​ថា​ ជា​អ្នក​ឈ្លាសវៃ​ បាន​សេចក្តី​ថា​ មាន​វាទៈ​ដ៏​ឈ្លាស​ មាន​វាទៈ​ជា​បណ្ឌិត​ មាន​វាទៈ​ជា​អ្នកប្រាជ្ញ​ មាន​វាទៈ​ប្រកបដោយ​ញាណ​ មាន​វាទៈ​ត្រូវ​តាម​ទំនង​ មាន​វាទៈ​ប្រកបដោយ​លក្ខណៈ​ មាន​វាទៈ​ប្រកបដោយ​ហេតុ​ មាន​វាទៈ​គួរ​ដល់​ឋានៈ​ តា​មល​ទិ្ធ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ប្រកាន់​ថា​ខ្លួន​ ឈ្លាសវៃ​ រមែង​ប្រកាន់យក​ (នូវ​ទិដ្ឋិ​នោះ​) ហើយ​ពោល​ពាក្យ​ផ្សេង​ៗ។
 [២០៣​] ពាក្យ​ថា​ បុគ្គល​ណា​ដឹង​យ៉ាងនេះ​ បុគ្គល​នោះ ឈ្មោះថា​ដឹង​ធម៌​ គឺ​បុគ្គល​ណា​ ដឹង​នូវ​ធម៌​ នូវ​ទិដ្ឋិ​ នូវ​បដិបទា​ នូវ​មគ្គ​នេះ​ បុគ្គល​នោះ​ ឈ្មោះថា​ដឹង​ បានដឹង​ បានឃើញ​ ចាក់ធ្លុះ​នូវ​ធម៌​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) បុគ្គល​ណា​ ដឹង​យ៉ាងនេះ​ បុគ្គល​នោះ ឈ្មោះថា​ ដឹង​ធម៌​។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637351655138179470
ទៅកាន់ទំព័រ៖