ព្រះត្រៃបិដក ភាគ ៦៥
[២០៤] ពាក្យថា បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌ គឺបុគ្គលណា ឃាត់នូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គនេះ បុគ្គលនោះ ឈ្មោះថា ជាមនុស្សមិនពេញលេញ មិនគ្រប់គ្រាន់ មិនបរិបូណ៌ ជាបុគ្គលថោកទាប ហីនហោច អាប់ឱន លាមក គម្រក់ រលីបរលាប ហេតុនោះ (ទ្រង់ត្រាស់សួរថា) បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះ ត្រាស់សួរថា
ជនទាំងឡាយ ប្រកាន់ថាខ្លួនឈ្លាសវៃ ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួនៗ រមែងប្រកាន់យក (នូវទិដ្ឋិនោះ) ហើយពោលផ្សេងៗ ថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថាដឹងធម៌ បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌។
[២០៥] ជនទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ទាំងពោលថា ជាមនុស្សពាល ទន់ទាប មិនឈ្លាសវៃ តើវាទៈដូចម្តេច របស់ជនទាំងនេះ ជាវាទៈពិត ព្រោះថា ជនទាំងនេះ ជាអ្នកពោលថា ខ្លួនឈ្លាសវៃទាំងអស់គ្នា។
ID: 637351655569173208
ទៅកាន់ទំព័រ៖