ព្រះត្រៃបិដក ភាគ ៦៥

 [២៤​] ពាក្យ​ថា​ ខ្ញុំ​ព្រះអង្គ​សំគាល់​ធម៌​ (របស់​ព្រះអង្គ​ ថា​ជា​ធម៌​) នាំ​សត្វ​ឲ្យ​វង្វេង​ជ្រប់​ សេចក្តី​ថា​ ខ្ញុំ​ព្រះអង្គ​សំគាល់​យ៉ាងនេះ​ ដឹង​យ៉ាងនេះ​ ដឹង​ច្បាស់​យ៉ាងនេះ​ យល់​ច្បាស់​យ៉ាងនេះ​ថា​ ធម៌​របស់​ព្រះអង្គ​នេះ​ ជា​ធម៌​ញុំា​ងសត្វ​ឲ្យ​វង្វេង​ ជា​ធម៌​ពាល​ ជា​ធម៌​ងងឹត​ ជា​ធម៌​ប្រាសចាក​ញាណ​ ជា​អមរាវិក្ខេប​ធម៌​ ហេតុ​នោះ​ (ព្រាហ្មណ៍​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​សំគាល់​ធម៌ (របស់​ព្រះអង្គ​ ថា​ជា​ធម៌​) នាំ​សត្វ​ឲ្យ​វង្វេង​ជ្រប់។
 [២៥​] ពាក្យ​ថា​ សមណព្រាហ្មណ៍​ពួក​ខ្លះ​ ជឿ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ការ​ឃើញ​ សេចក្តី​ថា​ សមណ​ព្រា​ហ្ម​ណ៍​ទាំងឡាយ​ពួក​ខ្លះ​ជឿ​ថា​ សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​ ព្រោះ​ការ​ឃើញ។ សមណ​ព្រា​ហ្ម​ណ៍​ពួ​កខ្លះ​ ជឿ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​ ព្រោះ​ការ​ឃើញថា​ លោក​ទៀង​ ពាក្យ​នេះ​ឯង​ពិត​ ពាក្យ​ដទៃ​ជា​មោឃៈ។ សមណព្រាហ្មណ៍​ពួក​ខ្លះ​ ជឿ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​ ព្រោះ​ការ​ឃើញថា​ លោក​មិន​ទៀង។បេ។ សត្វ​ស្លាប់​ហើយ​ កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន​ ពាក្យ​នេះឯង​ពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) សមណព្រាហ្មណ៍​ពួក​ខ្លះ​ ជឿ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ការ​ឃើញ។ ហេតុ​នោះ​ ព្រាហ្មណ៍​នោះ​ពោល​ថា​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637350224177194384
ទៅកាន់ទំព័រ៖