ព្រះត្រៃបិដក ភាគ ៦៥

[២១០​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) បុគ្គល​ពាល​ ជា​អ្នក​ថោកទាប​ មាន​បញ្ញា​ទន់​អន់​ មិន​យល់​នូវ​ធម៌​របស់​បុគ្គល​ដទៃ​ ជន​ទាំងអស់​ ជា​មនុស្ស​ពាល​ មាន​បញ្ញា​ទន់​អន់​ ជន​ទាំងអស់​នេះ​ ជា​អ្ន​កតំ​អក់​នៅក្នុង​ទិដ្ឋិ​។

 [២១១​] ពាក្យ​ថា​ មិន​យល់​នូវ​ធម៌​របស់​បុគ្គល​ដទៃ​ គឺ​មិន​យល់តាម​ មិនឃើញ​តាម​ មិនដឹង​តាម​ មិន​ត្រេកអរ​តាម​ នូវ​ធម៌​ នូវ​ទិដ្ឋិ​ នូវ​បដិបទា​ នូវ​មគ្គ​ របស់​បុគ្គល​ដទៃ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​យល់​នូវ​ធម៌​របស់​បុគ្គល​ដទៃ​។
 [២១២​] ពាក្យ​ថា​ បុគ្គល​ពាល​ ជា​អ្នក​ថោកទាប​ មាន​បញ្ញា​ទន់​អន់​ គឺ​បុគ្គល​ឈ្លើយ​ ល្ងង់​ ថោកទាប​ ទន់​អន់​ ថោកថយ​ លាមក​ គម្រក់​ ជា​មនុស្ស​កម្ទេចកម្ទី​ មាន​បញ្ញា​ថោកទាប​ មាន​បញ្ញា​ទន់​អន់​ មាន​បញ្ញា​ថោកថយ​ មាន​បញ្ញា​លាមក​ មាន​បញ្ញា​គម្រក់​ មាន​បញ្ញា​ស្តួច​ស្តើង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ពាល​ ជា​អ្នក​ថោកទាប​ មាន​បញ្ញា​ទន់​អន់​។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637351656872311993
ទៅកាន់ទំព័រ៖