ព្រះត្រៃបិដក ភាគ ៦៥

 [២១៣​] ពាក្យ​ថា​ ជន​ទាំងអស់​ ជា​មនុស្ស​ពាល​ មាន​បញ្ញា​ទន់​អន់​ គឺ​ពួក​សមណ​ព្រាហ្មណ៍​ទាំងអស់​នេះ​ ជា​បុគ្គល​ល្ងង់​ ថោកទាប​ ទន់​អន់​ ថោកថយ​ លាមក​ គម្រក់​ ជា​មនុស្ស​កម្ទេចកម្ទី​ សមណព្រាហ្មណ៍​ទាំងអស់​ មាន​បញ្ញា​ថោកទាប​ មាន​បញ្ញា​ទន់​អន់​ មាន​បញ្ញា​ថោកថយ​ មាន​បញ្ញា​លាមក​ មាន​បញ្ញា​គម្រក់​ មាន​បញ្ញា​ស្តួចស្តើង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងអស់​ ជា​មនុស្ស​ពាល​ មាន​បញ្ញា​ថោកថយ​។
 [២១៤​] ពាក្យ​ថា​ ជន​ទាំងអស់​នេះ​ ជា​អ្ន​កតំ​អក់​នៅក្នុង​ទិដ្ឋិ​ គឺ​ពួក​សមណព្រាហ្មណ៍​ទាំង​អស់នេះ​ ជា​អ្នក​លុះ​ក្នុង​ទិដ្ឋិ​ សមណព្រាហ្មណ៍​ទាំងអស់​នោះ​ កាន់​ រៀន​ ប្រកាន់​ បបោស​អង្អែល​ ជាប់ចិត្ត​ បណ្តា​ទិដ្ឋិ​ទាំង​ ៦២​ នូវ​ទិដ្ឋិ​ណាមួយ​ ហើយ​នៅ​ នៅ​រួម​ នៅ​ជាប់​ នៅ​ត្រាំ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ៗ។ បុគ្គល​មានផ្ទះ​ក្តី​ រមែង​នៅក្នុង​ផ្ទះ​ បុគ្គល​អ្នក​ត្រូវអាបត្តិ​ក្តី រមែង​នៅក្នុង​អាបត្តិ​ បុគ្គល​ប្រកបដោយ​កិលេស​ក្តី​ រមែង​នៅក្នុង​កិលេស​ យ៉ាងណាមិញ​ ​ពួក​សមណ​ព្រាហ្មណ៍​ទាំងអស់​នេះ​ ជា​អ្នក​លុះ​ក្នុង​ទិដ្ឋិ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637351657262675874
ទៅកាន់ទំព័រ៖