ព្រះត្រៃបិដក ភាគ ៦៥

សមណព្រាហ្មណ៍​ទាំងនោះ​ កាន់​ រៀន​ ប្រកាន់​ បបោសអង្អែល​ ជាប់ចិត្ត​ បណ្តា​ទិដ្ឋិ​ទាំង​ ៦២​ នូវ​ទិដ្ឋិ​ណាមួយ​ ហើយ​នៅ​ នៅ​រួម​ នៅ​ជាប់​ នៅ​ត្រាំ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ៗ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងអស់​នេះ​ ជា​អ្ន​កតំ​អក់​នៅក្នុង​ទិដ្ឋិ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
បុគ្គល​ពាល​ ជា​អ្នក​ថោកទាប​ មាន​បញ្ញា​ទន់​អន់​ រមែង​មិន​យល់​នូវ​ធម៌​របស់​បុគ្គល​ដទៃ​ ជន​ទាំងអស់​ ជា​មនុស្ស​ពាល​ មាន​បញ្ញា​ទន់​អន់​ ជន​ទាំងអស់​នេះ​ ជា​អ្ន​កតំ​អក់​នៅក្នុង​ទិដ្ឋិ​។
[២១៥​] ប្រសិនបើ​ បុគ្គល​ទាំងឡាយ​ ជា​អ្នកមាន​បញ្ញា​ឈ្លាសវៃ​ មាន​បញ្ញា​បរិសុទ្ធ​ល្អ​ មាន​ញាណ​ដ៏​ផូរផង់​ ដោយ​ទិដ្ឋិ​របស់​ខ្លួន​ បណ្តា​បុគ្គល​ទាំងឡាយ​នោះ​ បុគ្គល​ណាមួយ​ មាន​បញ្ញា​ទន់​អន់​ ឥតមាន​ទេ​ ព្រោះថា​ ជន​ទាំងនោះ​ បាន​ប្រកាន់ទិដ្ឋិ​យ៉ាងនោះ​ហើយ​។

 [២១៦​] ពាក្យ​ថា​ ដ៏​ផូរផង់​ដោយ​ទិដ្ឋិ​របស់​ខ្លួន​ គឺ​ផូរផង់​ ស្អាត​ មិន​សៅហ្មង​ ដោយ​ទិដ្ឋិ​របស់​ខ្លួន​ ដោយ​ការគួរ​របស់​ខ្លួន​ ដោយ​សេចក្តី​គាប់ចិត្ត​របស់​ខ្លួន​ ដោយ​លទិ្ធ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដ៏​ផូរផង់​ ដោយ​ទិដ្ឋិ​របស់​ខ្លួន​។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637351657716797663
ទៅកាន់ទំព័រ៖