ព្រះត្រៃបិដក ភាគ ៦៥
[២១៧] ពាក្យថា បុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មានបញ្ញាបរិសុទ្ធល្អ គឺមានបញ្ញាស្អាត មានបញ្ញាស្អាតវិសេស មានបញ្ញាបរិសុទ្ធ មានបញ្ញាថ្លាស្អាត មានបញ្ញាផូរផង់។ ឬថា មានការឃើញស្អាត មានការឃើញស្អាតវិសេស មានការឃើញបរិសុទ្ធ មានការឃើញហ្មត់ចត់ មានការឃើញផូរផង់ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបញ្ញាបរិសុទ្ធល្អ។ ពាក្យថា ឈ្លាសវៃ គឺប៉ិនប្រសប់ ជាបណ្ឌិតមានបញ្ញា មានបញ្ញាជាគ្រឿងដឹង មានញាណ មានបញ្ញាជាគ្រឿងបំភ្លឺ មានបញ្ញាជាគ្រឿងទំលាយកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ឈ្លាសវៃ មានបញ្ញាបរិសុទ្ធល្អ។ ពាក្យថា មានបញ្ញា គឺមានការដឹង ជាបណ្ឌិតមានបញ្ញា មានបញ្ញាជាគ្រឿងដឹង មានញាណ មានបញ្ញាជាគ្រឿងបំភ្លឺ មានបញ្ញាជាគ្រឿងទំលាយកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មានបញ្ញាបរិសុទ្ធ។
[២១៨] ពាក្យថា បណ្តាបុគ្គលទាំងឡាយនោះ បុគ្គលណាមួយ មានបញ្ញាទន់អន់ ឥតមានទេ គឺបណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណាមួយ មានបញ្ញាថោកទាប មានបញ្ញាទន់អន់ មានបញ្ញាថោកថយ មានបញ្ញាលាមក មានបញ្ញាគម្រក់ មានបញ្ញាស្តួចស្តើង ឥតមានទេ។ គឺថា សមណព្រាហ្មណ៍ទាំងអស់ មានបញ្ញាដ៏លើសលុប មានបញ្ញាប្រសើរ
ID: 637351658129194767
ទៅកាន់ទំព័រ៖