ព្រះត្រៃបិដក ភាគ ៦៥
[២២៣] ពាក្យថា បុគ្គលពាលទាំងឡាយ បានធ្វើនូវទិដ្ឋិរបស់ខ្លួនៗ ថាពិត គឺបានធ្វើនូវទិដ្ឋិរបស់ខ្លួន ៗ ថាពិត ដោយពាក្យថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ។ បានធ្វើនូវទិដ្ឋិរបស់ខ្លួន ៗ ថាពិត ដោយពាក្យថា លោកមិនទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ។បេ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ។ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលពាលទាំងឡាយ បានធ្វើនូវទិដ្ឋិរបស់ខ្លួនៗថាពិត។
[២២៤] ពាក្យថា ព្រោះហេតុនោះ ជនទាំងឡាយ តែងយល់នូវបុគ្គលដទៃថាពាល ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ទើបជនទាំងឡាយយល់ ឃើញ ក្រឡេកឃើញ សម្លឹង ពិនិត្យ រំពឹង នូវបុគ្គលដទៃថាពាល ថោកទាប សាបរលាប ថោកថយ លាមក គម្រក់ កម្ទេចកម្ទី ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជនទាំងឡាយ តែងយល់នូវបុគ្គលដទៃ ថាពាល។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
សមណព្រាហ្មណ៍ទាំងឡាយជាគូៗ បានពោលនូវគ្នានឹងគ្នា ថាពាល ព្រោះទិដ្ឋិណា តថាគតមិនពោលនូវទិដ្ឋិនុ៎ះ ថាពិតទេ បុគ្គលពាលទាំងឡាយ បានធ្វើនូវទិដ្ឋិរបស់ខ្លួន ៗ ថាពិត
ID: 637351659469057498
ទៅកាន់ទំព័រ៖