ព្រះត្រៃបិដក ភាគ ៦៥
ព្រោះហេតុនោះ បានជាជនទាំងឡាយ តែងយល់នូវបុគ្គលដទៃថាពាល។
[២២៥] (ព្រះពុទ្ធនិមិ្មតសួរថា) សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត ចំណែកសមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជាពោលពាក្យនោះ ថាជាពាក្យទទេ ជាពាក្យកុហកវិញ សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ព្រោះហេតុអ្វី សមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។
[២២៦] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត សេចក្តីថា សមណព្រាហ្មណ៍ពួកខ្លះ ពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះ នូវធម៌ ទិដ្ឋិ បដិបទា មគ្គណា ថា នេះទៀង ពិត ប្រាកដ ត្រូវ មិនវិបរិត ហេតុនោះ (ទ្រង់ត្រាស់សួរថា) សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត។
[២២៧] ពាក្យថា ចំណែកសមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជាពោលពាក្យនោះ ថាជាពាក្យទទេ ជាពាក្យកុហកវិញ សេចក្តីថា
ID: 637351660034600088
ទៅកាន់ទំព័រ៖