ព្រះត្រៃបិដក ភាគ ៦៥
ព្រោះហេតុជាដែនកើតមុនដូចម្តេច សមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ បែរជាពោលផ្សេង ៗ ពោលនូវប្រការផ្សេងៗ ពោលដោយឡែកពីគ្នា ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយច្រើនបែបទៅវិញ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ព្រោះហេតុអ្វី សមណព្រាហ្មណ៍ទាំងឡាយ មិនពោលពាក្យតែបែបមួយ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះត្រាស់សួរថា
សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត សមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជាពោលពាក្យនោះ ថាជាពាក្យទទេ ជាពាក្យកុហកវិញ សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ព្រោះហេតុអ្វី សមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។
[២៣០] (ព្រះមានព្រះភាគត្រាស់ថា) សត្វដឹងច្បាស់នូវសច្ចៈណា មិនគប្បីទាស់ទែងគ្នា សច្ចៈ (នោះ) មានតែមួយ មិនមានជាគំរប់ពីរទេ សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា ព្រោះហេតុនោះ បានជាសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។
ID: 637351660858457563
ទៅកាន់ទំព័រ៖