ព្រះត្រៃបិដក ភាគ ៦៥
            
        
        
            
            
                
                ព្រោះហេតុនោះ ទើបសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
សត្វដឹងច្បាស់នូវសច្ចៈណា មិនគប្បីទាស់ទែងគ្នា សច្ចៈ (នោះ) មានតែមួយ មិនមានជាគំរប់ពីរទេ សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា ព្រោះហេតុនោះ ទើបសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។
[២៣៥] (ព្រះពុទ្ធនិមិ្មតសួរថា) ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍ ជាអ្នកប្រកាន់ថាឈ្លាសវៃ ពោល ពោលជជែកនូវសច្ចៈទាំងឡាយផ្សេងៗ គ្នា សច្ចៈទាំងឡាយច្រើន ផ្សេងៗ តើ (សមណព្រាហ្មណ៍ទាំងនោះ) បានឮឬ ឬក៏សមណព្រាហ្មណ៍ទាំងនោះ រាវរកដោយសេចក្តីត្រិះរិះទេ។
 [២៣៦] ពាក្យថា ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍ពោលនូវសច្ចៈទាំងឡាយផ្សេង ៗ គ្នា ត្រង់ពាក្យថា ព្រោះហេតុអ្វី គឺព្រោះហេតុម្តេច ព្រោះដំណើរដូចម្តេច ព្រោះហេតុដូចម្តេច ព្រោះបច្ច័យដូចម្តេច ព្រោះនិទានដូចម្តេច ទើបពួកសមណព្រាហ្មណ៍ ពោលនូវសច្ចៈទាំងឡាយផ្សេងៗ ពោលនូវសច្ចៈទាំងឡាយមានប្រការផ្សេងៗ
            
 
            
         
        
            
                ID: 637351662222228839 
                
            
            
                ទៅកាន់ទំព័រ៖