ព្រះត្រៃបិដក ភាគ ៦៥

ព្រោះ​ហេតុអ្វី​ ​ពួក​សមណព្រាហ្មណ៍​ ជា​អ្នក​ប្រកាន់​ថា​ ឈ្លាសវៃ​ ពោល​ ពោល​ជជែក​ នូវ​សច្ចៈ​ទាំងឡាយ​ផ្សេង​ៗ គ្នា​ សច្ចៈ​ទាំងឡាយ​ច្រើន​ផ្សេង​ៗ តើ​ (សមណព្រាហ្មណ៍​ទាំងនោះ​) បានឮ​ឬ ឬក៏​សមណព្រាហ្មណ៍​ទាំងនោះ​ រាវរក​ដោយ​សេចក្តី​ត្រិះរិះ​ទេ​។
[២៤០​] (ព្រះមានព្រះភាគ​ ត្រាស់​ថា​) សច្ចៈ​ទាំងឡាយ​ ក្នុង​លោក​ វៀរលែងតែ​សេចក្តី​ប្រកាន់​ថា​ទៀង​ដោយ​សញ្ញា​ចេញ​ មិនមែន​មាន​ច្រើន​ផ្សេង​ៗ គ្នា​ទេ​ មួយវិញទៀត​ ជន​ទាំងឡាយ​ តែងតាំង​នូវ​សេចក្តី​ត្រិះរិះ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ ហើយ​ពោល​នូវ​ធម៌​ជាគូ​ ថា​ពិត​ ថា​កុហក​។

 [២៤១​] ពាក្យ​ថា​ សច្ចៈ​ទាំងឡាយ​ មិនមែន​មាន​ច្រើន​ផ្សេង​ៗ គ្នា​ទេ​ គឺ​សច្ចៈ​ទាំងឡាយ​ មិនមែន​មាន​ច្រើន​ផ្សេង​ៗ មាន​ប្រការ​ផ្សេង​ ៗ ដោយឡែក​ពីគ្នា​ច្រើន​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សច្ចៈ​ទាំងឡាយ មិនមែន​មាន​ច្រើន​ផ្សេង​ៗ គ្នា​ទេ​។
 [២៤២​] អធិប្បាយ​ពាក្យ​ថា​ ក្នុង​លោក​ វៀរលែងតែ​សេចក្តី​ប្រកាន់​ថា​ ទៀង​ ដោយ​សញ្ញា​ចេញ​ សេចក្តី​ថា​ ក្នុង​លោក វៀរលែងតែ​សេចក្តី​ប្រកាន់​ថា​ទៀង​ដោយ​សញ្ញា​ចេញ​ សច្ចៈ​ដែល​លោក​ថ្លែង​ ពណ៌នា​ ពន្យល់
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637351663973864052
ទៅកាន់ទំព័រ៖