ព្រះត្រៃបិដក ភាគ ៦៥
សច្ចៈទាំងឡាយ ក្នុងលោក វៀរលែងតែសេចក្តីប្រកាន់ថាទៀងដោយសញ្ញាចេញ មិនមែនមានច្រើនផ្សេងៗ គ្នាទេ មួយទៀត ជនទាំងឡាយ តែងតាំងនូវសេចក្តីត្រិះរិះ ក្នុងទិដ្ឋិទាំងឡាយ ហើយពោលនូវធម៌ជាគូ ថាពិត ថាកុហក។
[២៤៤] បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី ហើយជាអ្នកឃើញនូវការមើលងាយ ឋិតនៅក្នុងវិនិច្ឆ័យ ហើយរីករាយ បានពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។
[២៤៥] អធិប្បាយពាក្យថា បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី ហើយជាអ្នកឃើញនូវការមើលងាយ សេចក្តីថា បុគ្គលអាស្រ័យ ចូលទៅអាស្រ័យ កាន់យក បបោសអង្អែល ជាប់ចិត្តនូវការឃើញ ឬនូវសេចក្តីបរិសុទ្ធិ ព្រោះការឃើញក្តី នូវការឮ ឬនូវសេចក្តីបរិសុទ្ធិព្រោះការឮក្តី នូវសីល ឬនូវសេចក្តីបរិសុទ្ធិព្រោះសីលក្តី នូវវ័ត ឬនូវសេចក្តីបរិសុទ្ធិព្រោះវ័តក្តី នូវការប៉ះពាល់ ឬនូវសេចក្តីបរិសុទ្ធិព្រោះការប៉ះពាល់ក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី។
ID: 637351664798502955
ទៅកាន់ទំព័រ៖