ព្រះត្រៃបិដក ភាគ ៦៥

ពាក្យ​ថា​ បុគ្គល​អាស្រ័យ​ទិដ្ឋិ​ធម៌​ទាំងនេះ​ ហើយ​ជា​អ្នក​ឃើញ​នូវ​ការ​មើលងាយ​ គឺ​ឈ្មោះថា​ អ្នក​ឃើញ​នូវ​ការ​មើលងាយ​ ព្រោះ​ហេតុ​មិនរាប់​អាន​ខ្លះ​។ ឬថា​ ឈ្មោះថា​ អ្នកមើល​ងាយ​ ព្រោះ​ហេ​តុញុំា​ងទោមនស្ស​ឲ្យ​កើត​ខ្លះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​អាស្រ័យ​ទិដ្ឋិ​ធម៌​ទាំងនេះ​ គឺ​ការ​ឃើញ​ក្តី​ ការ​ឮក្តី​ សីល​ និង​វ័ត​ក្តី​ ការ​ប៉ះពាល់​ក្តី ហើយ​ជា​អ្នក​ឃើញ​ នូវ​ការ​មើល​ងាយ។
 [២៤៦​] ពាក្យ​ថា​ ឋិតនៅ​ក្នុង​វិនិច្ឆ័យ​ ហើយ​រីករាយ​ សេចក្តី​ថា​ ដែល​ហៅថា​ វិនិច្ឆ័យ​ បាន​ដល់​ ទិដ្ឋិ​ ៦២​ (បុគ្គល​) ឋិតនៅ​ ឋិតនៅ​ស៊ប់​ កាន់​យក​ បបោសអង្អែល​ ជាប់ចិត្ត​ ក្នុង​ទិដ្ឋិ​ដែល​ខ្លួន​សម្រេច​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ឋិតនៅ​ក្នុង​វិនិច្ឆ័យ​។ ពាក្យ​ថា​ រីករាយ​ គឺជា​អ្នក​ត្រេកអរ​ រីករាយ​ រីករាយ​ទួទៅ​ មានចិត្តជា​របស់​ខ្លួន​ មាន​សេចក្តី​ត្រិះរិះ​បរិបូណ៌​។ ឬថា​ សើច​បញ្ចេញ​ធ្មេញ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឋិតនៅ​ក្នុង​វិនិច្ឆ័យ​ ហើយ​រីករាយ​។
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637351665162456213
ទៅកាន់ទំព័រ៖