ព្រះត្រៃបិដក ភាគ ៦៥

 [២៥១​] ពាក្យ​ថា​ បុគ្គល​នោះ​ ប្រកាន់​ថា​ខ្លួន​ជា​អ្នក​ឈ្លាសវៃ​ដោយខ្លួនឯង​ គឺ​ពោល​ថា​ ឈ្លាសវៃ​ ពោល​ថា​ជា​បណ្ឌិត​ ពោល​ថា​ជា​អ្នកប្រាជ្ញ​ ពោល​ថា​ប្រកបដោយ​ញាណ​ ពោល​ថា​ ត្រូវ​ទំនង​ ពោល​ថា​ប្រកបដោយ​លក្ខណៈ​ ពោល​ថា​ប្រកបដោយ​ហេតុ​ ពោល​ថា​គួរ​ដល់​ឋានៈ​នូវ​ខ្លួន​ដោយខ្លួនឯង​ តាមលទ្ធិ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ ប្រកាន់​ថា ខ្លួន​ជា​អ្នក​ឈ្លាសវៃ​។
 [២៥២​] ពាក្យ​ថា​ មើលងាយ​បុគ្គល​ដទៃ​ ទាំង​ពោល​យ៉ាងនោះ​ដែរ​ គឺ​មើលងាយ​បុគ្គល​ដទៃ​ ព្រោះ​ហេតុ​មិនរាប់​អាន​ខ្លះ​។ ឬមើលងាយ​បុគ្គល​ដទៃ​ ព្រោះ​ហេ​តុញុំា​ងទោមនស្ស​ឲ្យ​កើត​ខ្លះ​។ ពាក្យ​ថា​ ទាំង​ពោល​យ៉ាងនោះ​ដែរ​ គឺ​បុគ្គល​រមែង​ពោល​ប្រកាន់​នូវ​ទិដ្ឋិ​នោះ​ ដោយ​ប្រការ​ដូច្នោះ​ថា​ បុគ្គល​នេះ​ ជា​មិច្ឆាទិដ្ឋិ​ មានការ​យល់​ខុស​ ដោយ​ប្រការ​ដូច្នេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មើលងាយ​បុគ្គល​ដទៃ​ ទាំង​ពោល​យ៉ាងនោះ​ដែរ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637351666531228597
ទៅកាន់ទំព័រ៖