ព្រះត្រៃបិដក ភាគ ៦៥
បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយអំពើណា ហើយពោលចំពោះអាត្មាឯង ថាជាបុគ្គលឈ្លាសវៃ ដោយអំពើនោះ បុគ្គលនោះ ប្រកាន់ថាខ្លួនជាអ្នកឈ្លាសវៃដោយខ្លួនឯង រមែងមើលងាយបុគ្គលដទៃ ទាំងពោលយ៉ាងនោះដែរ។
[២៥៣] បុគ្គលនោះ សម្រេចដោយទិដ្ឋិមានសារៈដ៏ក្រៃលែង ជាអ្នកស្រវឹងដោយមានះ មានមានះបរិបូណ៌ អភិសេកខ្លួនដោយចិត្តខ្លួនឯង ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះសម្រចហើយដោយប្រការដូច្នោះ។
[២៥៤] ពាក្យថា បុគ្គលនោះសម្រេចដោយទិដ្ឋិមានសារៈដ៏ក្រៃលែង អធិប្បាយថា ទិដ្ឋិ ៦២ ហៅថា ទិដ្ឋិមានសារៈដ៏ក្រៃលែង។ ទិដ្ឋិ ៦២ ហេតុអ្វីក៏លោកហៅថា ទិដ្ឋិមានសារៈដ៏ក្រៃលែង។ ទិដ្ឋិទាំងអស់នោះ កន្លងនូវហេតុ កន្លងនូវលក្ខណៈ កន្លងនូវការថោកទាប ហេតុនោះ ទិដ្ឋិទាំង ៦២ ហៅថា ទិដ្ឋិមានសារៈដ៏ក្រៃលែង។ ពួកតិរិ្ថយទាំងអស់ មានទិដ្ឋិមានសារៈដ៏ក្រៃលែង។ ហេតុអ្វីក៏ពួកតិរ្ថិយទាំងអស់ មានទិដ្ឋិមានសារៈដ៏ក្រៃលែង។ ពួកតិរ្ថិយទាំងនោះ កន្លង កន្លងព្រម ប្រព្រឹត្តកន្លងនូវគ្នានឹងគ្នា
ID: 637351666952065157
ទៅកាន់ទំព័រ៖