ព្រះត្រៃបិដក ភាគ ៦៥

 [២៥៧​] ពាក្យ​ថា​ ព្រោះថា​ ទិដ្ឋិ​នោះ​ បុគ្គល​នោះ​ សម្រេច​ដោយ​ប្រការ​ដូច្នោះ​ គឺ​ទិដ្ឋិ​នោះ​ បុគ្គល​នោះ​ សម្រេច​ សមាទាន​ កាន់​យក​ បបោសអង្អែល​ ជាប់ចិត្ត​ ចុះចិត្ត​ ចុះចិត្តស៊ប់​ ដោយ​ប្រការ​ដូច្នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះថា​ ទិដ្ឋិ​នោះ​ បុគ្គល​នោះ​សម្រេច​ដោយ​ប្រការ​ដូច្នោះ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
បុគ្គល​នោះ​ សម្រេច​ដោយ​ទិដ្ឋិ​មាន​សារៈ​ដ៏​ក្រៃលែង​ ជា​អ្នក​ស្រវឹង​ដោយ​មានះ​ មាន​មានះ​បរិបូណ៌​ អភិសេក​ខ្លួន​ដោយចិត្ត​ខ្លួនឯង​ ព្រោះថា​ ទិដ្ឋិ​នោះ​ បុគ្គល​នោះ​សម្រេច​ដោយ​ប្រការ​ដូច្នោះ​។
[២៥៨​] ប្រសិនបើ​បុគ្គល​ទន់​អន់​ដោយសារ​សំដី​របស់​បុគ្គល​ដទៃ​ (បុគ្គល​នោះ​) នឹង​មាន​បញ្ញា​ថោកទាប​ជាមួយ មួយទៀត បុគ្គល​ជា​វេទគូ​ ជា​អ្នកប្រាជ្ញ​ដោយខ្លួនឯង​បាន​ ឥតមាន​អ្នកណាមួយ​ ជា​បុគ្គល​ពាល​ ក្នុង​ពួក​សមណៈ​ទេ​។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637351667868278543
ទៅកាន់ទំព័រ៖