ព្រះត្រៃបិដក ភាគ ៦៥

 [២៥៩​] ពាក្យ​ថា​ ប្រសិនបើ​បុគ្គល​ទន់​អន់​ដោយសារ​សំដី​របស់​បុគ្គល​ដទៃ​ គឺ​ប្រសិនបើ​បុគ្គល​ជា​អ្នក​អាប់ឱន​ ជា​បុគ្គល​ពាល​ ថោកទាប​ អន់​ ទន់ទាប​ លាមក​ គម្រក់​ ជា​មនុស្ស​កំទេច​កំ​ទី​ ព្រោះ​ហេតុ​នៃ​សេចក្តី​និន្ទា​ ព្រោះ​ហេតុ​នៃ​សេចក្តី​តិះដៀល​ ព្រោះ​ហេតុ​នៃ​សេចក្តី​រិះគន់​ ដោយសារ​សំដី​ ដោយសារ​ពាក្យ​របស់​បុគ្គល​ដទៃ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ប្រសិន​បើ​បុគ្គល​ទន់​អន់​ ដោយសារ​សំដី​របស់​បុគ្គល​ដទៃ​។
 [២៦០​] ពាក្យ​ថា​ (បុគ្គល​នោះ​) នឹង​មាន​បញ្ញា​ថោកទាប​ជាមួយ​ គឺ​បុគ្គល​នោះ​ឯង ជា​អ្នកមាន​បញ្ញា​ថោកទាប មាន​បញ្ញា​ថោកថយ មាន​បញ្ញា​ទន់ទាប មាន​បញ្ញា​លាមក​ មាន​បញ្ញា​គម្រក់ មាន​បញ្ញា​ស្តួចស្តើង ជាមួយនឹង​បុគ្គល​នោះ​ឯង ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ នឹងជា​បុគ្គល​មាន​បញ្ញា​ថោកទាប​ជាមួយ។
 [២៦១​] ពាក្យ​ថា​ មួយទៀត​ បុគ្គល​ជា​វេទគូ​ ជា​អ្នកប្រាជ្ញ​ដោយខ្លួនឯង​បាន​ គឺ​បុគ្គល​ជា​អ្នកប្រាជ្ញ​ ជា​បណ្ឌិត​មាន​បញ្ញា​ មាន​បញ្ញា​ជា​គ្រឿង​ដឹង​ មាន​ញាណ​ មាន​បញ្ញា​ជា​គ្រឿង​បំភ្លឺ​ ជា​មេធាវី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មួយទៀត​ បុគ្គល​ជា​វេទគូ​ ជា​អ្នកប្រាជ្ញ​ដោយខ្លួនឯង​បាន​។
 [២៦២​] ពាក្យ​ថា​ ឥតមាន​អ្នកណាមួយ​ជា​បុគ្គល​ពាល​ក្នុង​ពួក​សមណៈ​ទេ​ គឺ​ឥតមាន​អ្នកណាមួយ​ ជា​បុគ្គល​ពាល​ ថោកទាប​ ថោកថយ​ ទន់ទាប​ លាមក​ គម្រក់​ ជា​មនុស្ស​កំទេច​កំ​ទី​ ក្នុង​ពួក​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637351668558211783
ទៅកាន់ទំព័រ៖