ព្រះត្រៃបិដក ភាគ ៦៥
សមណៈទេ គឺថា ទាំងអស់គ្នា សុទ្ធតែជាបុគ្គលមានបញ្ញាដ៏លើស មានបញ្ញាប្រសើរ មានបញ្ញាវិសេស មានបញ្ញាជាប្រធាន មានបញ្ញាដ៏ឧត្តម មានបញ្ញាដ៏បវរ ហេតុនោះ (ទ្រង់ត្រាស់ថា) ឥតមានអ្នកណាមួយ ជាបុគ្គលពាលក្នុងពួកសមណៈទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ប្រសិនបើបុគ្គលទន់អន់ដោយសារសំដីរបស់បុគ្គលដទៃ (បុគ្គលនោះ) នឹងមានបញ្ញាថោកទាបជាមួយ មួយទៀត បុគ្គលជាវេទគូ ជាអ្នកប្រាជ្ញដោយខ្លួនឯងបាន ឥតមានអ្នកណាមួយ ជាបុគ្គលពាលក្នុងពួកសមណៈទេ។
[២៦៣] បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គលទាំងឡាយនោះ ឈ្មោះថា អ្នកភ្លាត់ចាកសេចក្តីបរិសុទ្ធិ ជាបុគ្គលមិនពេញលេញ បុគ្គលអ្នកមានលទ្ធិដូចជាកំពង់ទាំងឡាយ តែងពោលដោយច្រើនយ៉ាងនេះឯង ព្រោះថា បុគ្គលទាំងឡាយនោះ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន។
[២៦៤] ពាក្យថា បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គលទាំងឡាយនោះ ឈ្មោះថា អ្នកភ្លាត់ចាកសេចក្តីបរិសុទ្ធិ ជាបុគ្គលមិនពេញលេញ គឺបុគ្គលទាំងឡាយណា សរសើរធម៌ ទិដ្ឋិ បដិបទា
ID: 637351669057495673
ទៅកាន់ទំព័រ៖