ព្រះត្រៃបិដក ភាគ ៦៥

មគ្គ​ដទៃ​ អំពី​ធម៌​នេះ​ បុគ្គល​ទាំងឡាយ​នោះ​ ឈ្មោះថា​ អ្នក​ខុស​ អ្នក​ប្រាស​ អ្នក​ភ្លាត់​ អ្នក​ឃ្លាត​ចាក​ផ្លូវ​ស្អាត​ ផ្លូវ​ស្អាត​វិសេស​ ផ្លូវ​បរិសុទ្ធិ​ ផ្លូវ​ហ្មត់ចត់​ ផ្លូវ​ផូរផង់​ ជា​បុគ្គល​ខុស​ មិន​ពេញលេញ​ ព្រោះ​មិន​មាន​ញាណ​ បុគ្គល​ទាំងឡាយ​នោះ​ មិនបាន​សម្រេច​ បុគ្គល​ទាំងឡាយ​នោះ​ មិនបាន​បរិបូណ៌​ បុគ្គល​ទាំងឡាយ​នោះ​ ជា​បុគ្គល​ថោកទាប​ ថោកថយ​ ទន់ទាប​ លាមក​ គម្រក់​ ជា​មនុស្ស​កំទេច​កំ​ទី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ទាំងឡាយ​ណា​ សរសើរ​ធម៌​ដទៃ​ អំពី​ធម៌​នេះ​ បុគ្គល​ទាំងឡាយ​នោះ​ ឈ្មោះថា​ អ្នក​ភ្លាត់​ចាក​សេចក្តី​បរិសុទ្ធិ​ ជា​បុគ្គល​មិន​ពេញលេញ​។
 [២៦៥​] ពាក្យ​ថា​ បុគ្គល​អ្នកមាន​លទ្ធិ​ដូចជា​កំពង់​ទាំងឡាយ​ តែង​ពោល​ដោយ​ច្រើន​យ៉ាង​នេះឯង​ អធិប្បាយ​ថា​ ទិដ្ឋិ​ លោក​ហៅថា​ កំពង់​។ ​ពួក​បុគ្គល​អ្នក​លុះ​ក្នុង​ទិដ្ឋិ​ លោក​ហៅថា​ បុគ្គល​អ្នកមាន​លទ្ធិ​ដូចជា​កំពង់​។ បុគ្គល​អ្នក​ប្រកប​ដោយ​ទិដ្ឋិ​ច្រើន​ តែង​ពោល​ ថ្លែង​ ពណ៌នា​ ពន្យល់​ អធិប្បាយ​ នូវ​ទិដ្ឋិ​ដ៏​ច្រើន​ទាំងឡាយ​ ដោយ​ទិដ្ឋិ​មាន​ប្រមាណ​ច្រើន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​អ្នកមាន​លទ្ធិ​ដូចជា​កំពង់​ទាំងឡាយ​ តែង​ពោល​ដោយ​ច្រើនយ៉ាង​នេះ​ខ្លះ​។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637351669443327329
ទៅកាន់ទំព័រ៖