ព្រះត្រៃបិដក ភាគ ៦៥

 [២៦៨​] ពាក្យ​ថា បុគ្គល​ទាំងឡាយ​ រមែង​ពោល​នូវ​សេចក្តី​បរិសុទ្ធិ ក្នុង​ធម៌​នេះឯង​ដូច្នេះ សេចក្តី​ថា បុគ្គល​ទាំងឡាយ តែង​ពោល​ ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវ​ការ​ស្អាត ស្អាត​វិសេស ស្អាត​ដោយ​ជុំវិញ ការ​រួច រួច​ស្រឡះ​ រួច​ដោយ​ជុំវិញ ក្នុង​ធម៌​របស់​ខ្លួននេះ តែង​ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវ​ការ​ស្អាត​ ស្អាត​វិសេស ស្អាត​ដោយ​ជុំវិញ ការ​រួច រួច​ស្រឡះ រួច​ដោយ​ជុំវិញ ក្នុង​ធម៌​នេះ​ថា លោក​ទៀង ពាក្យ​នេះ​ជា​ពាក្យពិត​ ពាក្យ​ដទៃ​ជា​មោឃៈ តែង​ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវ​ការ​ស្អាត ស្អាត​វិសេស ស្អាត​ដោយ​ជុំវិញ​ ការ​រួច រួច​ស្រឡះ រួច​ដោយ​ជុំវិញ ក្នុង​ធម៌​នេះ​ថា លោក​មិន​ទៀង។បេ។ សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន ពាក្យ​នេះ ជា​ពាក្យពិត ពាក្យ​ដទៃ​ជា​មោឃៈ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ទាំងឡាយ រមែង​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ក្នុង​ធម៌​នេះឯង​ដូច្នេះ។
 [២៦៩​] ពាក្យ​ថា​ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ក្នុង​ធម៌​ទាំងឡាយ​ឯទៀត​ទេ​ សេចក្តី​ថា​ លើកទុក​នូវ​សាស្តា​ នូវ​ធម៌​ដែល​សាស្តា​ប្រាប់​ នូវ​គណៈ​ នូវ​ទិដ្ឋិ​ នូវ​បដិបទា​ នូវ​មគ្គ​ របស់​ខ្លួន​ចេញ​ ហើយ​បោះចោល​ បោះបង់​ បដិសេធ​នូវ​វាទៈ​របស់​ជន​ដទៃ​ទាំងអស់​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637351670283437360
ទៅកាន់ទំព័រ៖