ព្រះត្រៃបិដក ភាគ ៦៥

 [២៧១​] ពាក្យ​ថា​ ប្រកាន់​មាំ​ក្នុង​សកាយ​នៈ​នោះ​ គឺ​ធម៌ ឈ្មោះថា​ សកាយ​នៈ​ ទិដ្ឋិ ឈ្មោះថា​ សកាយ​នៈ​ បដិបទា ឈ្មោះថា សកាយ​នៈ​ មគ្គ ឈ្មោះថា​សកាយ​នៈ​។ ជន​ទាំងឡាយ​ មាន​វាទៈ​មាំមួន​ មាន​វាទៈ​រឹងត្អឹង​ មាន​វាទៈ​ដ៏​មាន​កំឡាំង​ មាន​វាទៈ​ខ្ជាប់ខ្ជួន​ ក្នុង​សកាយ​នៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ប្រកាន់​មាំ​ក្នុង​សកាយ​នៈ​នោះ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
បុគ្គល​ទាំងឡាយ​រមែង​ពោល​ថា​ សេចក្តី​បរិសុទ្ធិ​ក្នុង​ធម៌​នេះឯង​ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ក្នុង​ធម៌​ទាំងឡាយ​ឯទៀត​ទេ​ ​ពួក​បុគ្គល​អ្នកមាន​លទ្ធិ​ដូចជា​កំពង់​ តាំងនៅ​ស៊ប់​ក្នុង​ទិដ្ឋិ​ដ៏​ច្រើន​យ៉ាងនេះ​ឯង​ ប្រកាន់​មាំ​ក្នុង​សកាយ​នៈ​នោះ​។
[២៧២​] មួយទៀត បុគ្គល​ប្រកាន់​មាំ​ក្នុង​សកាយ​នៈ​ តែង​យល់​នូវ​បុគ្គល​ដទៃ​ណាមួយ ថា​ជា​បុគ្គល​ពាល ក្នុង​សកាយ​នៈ​នុ៎ះ បុគ្គល​នោះ កាល​ពោល​នូវ​បុគ្គល​ដទៃ​ថា​ពាល​ ថា​មានធម៌​មិន​បរិសុទ្ធ តែង​នាំមក​នូវ​ជម្លោះ​ខ្លួនឯង។

 [២៧៣​] ពាក្យ​ថា​ មួយទៀត​ បុគ្គល​ប្រកាន់​មាំ​ក្នុង​សកាយ​នៈ​ គឺ​ធម៌​ឈ្មោះថា​សកាយ​នៈ​ ទិដ្ឋិ​ឈ្មោះថា​សកាយ​នៈ​ បដិបទា​ឈ្មោះថា​សកាយ​នៈ​ មគ្គ ឈ្មោះថា​សកាយ​នៈ​។ បុគ្គល​មាន​វាទៈ​មាំមួន​ មាន​វាទៈ​រឹងត្អឹង​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637351671347638725
ទៅកាន់ទំព័រ៖