ព្រះត្រៃបិដក ភាគ ៦៥

មានធម៌​មិន​បរិសុទ្ធ​ មានធម៌​មិន​ផូរផង់​ គប្បី​នាំមក​ នាំមក​ព្រម​ ប្រមូល​មក​ ប្រមូល​មក​ព្រម​ ទាញ​មក​ ទាញ​មក​ព្រម​ ប្រកាន់​ បបោសអង្អែល​ អាស្រ័យ​នូវ​ជម្លោះ​ នូវ​សេចក្តី​ប្រកួត​ប្រកាន់​ នូវ​សេចក្តី​ប្រកាន់​ខុស​ នូវ​ជំលោះ​ នូវ​ការ​ប្រណាំងប្រជែង​ ដោយខ្លួន​ឯង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ កាល​ពោល​នូវ​បុគ្គល​ដទៃ​ ថា​ជា​បុគ្គល​ពាល​ ថា​មានធម៌​មិន​បរិសុទ្ធ​ តែង​នាំមក​នូវ​ជម្លោះ​ខ្លួនឯង​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
មួយទៀត​ បុគ្គល​ប្រកាន់​មាំ​ក្នុង​សកាយ​នៈ​ តែង​យល់​នូវ​បុគ្គល​ដទៃ​ណាមួយ​ ថា​ជា​បុគ្គល​ពាល​ ក្នុង​សកាយ​នៈ​នុ៎ះ​ បុគ្គល​នោះ​ កាល​ពោល​នូវ​បុគ្គល​ដទៃ​ ថា​ជា​បុគ្គល​ពាល​ ថា​មានធម៌​មិន​បរិសុទ្ធ​ តែង​នាំមក​នូវ​ជម្លោះ​ខ្លួនឯង​។
[២៧៦​] ជន​នោះ​តាំងនៅ​ក្នុង​វិនិច្ឆ័យ​ ប្រមាណ​យក​ដោយខ្លួនឯង​ហើយ​ រមែង​ដល់​នូវ​ការទាស់ទែង​ក្នុង​លោក​តទៅ​ ជន​លះបង់​នូវ​វិនិច្ឆ័យ​ទាំងពួង​ រមែង​មិន​ធ្វើ​នូវ​ជម្លោះ​ក្នុង​លោក​។
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637351672290573832
ទៅកាន់ទំព័រ៖