ព្រះត្រៃបិដក ភាគ ៦៥
ប្រកាន់ស្អិត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅទួទៅ នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួន ៗ។ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ។
[២៨៣] ពាក្យថា តែងសំដែងថា ពាក្យនេះឯង ជាពាក្យពិត គឺតែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែងថា លោកទៀង ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែងថា លោកមិនទៀង។បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់សួរថា) តែងសំដែងថា ពាក្យនេះឯងជាពាក្យពិត។
[២៨៤] ពាក្យថា តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ សេចក្តីថា តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវនិន្ទា នាំមកនូវពាក្យតិះដៀល នាំមកនូវការសរសើរតែម្យ៉ាង គឺសមណព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកត្រូវគេនិន្ទា ត្រូវគេតិះដៀល ត្រូវគេមិនសរសើរតែម្យ៉ាងឬ ហេតុនោះ (ទ្រង់ត្រាស់សួរថា) តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ។
ID: 637351674543055717
ទៅកាន់ទំព័រ៖