ព្រះត្រៃបិដក ភាគ ៦៥

 [២៨៧​] អធិប្បាយ​ពាក្យ​ថា​ ផល​គឺ​សេចក្តី​សរសើរ​នុ៎ះ​ មាន​បន្តិចបន្តួច​ មិន​អាច​ដើម្បី​ស្ងប់​ រម្ងាប់​បានទេ​ ត្រង់​ពាក្យ​ថា​ ផល​គឺ​សេចក្តី​សរសើរ​នុ៎ះ​ មាន​បន្តិចបន្តួច​ទេ​ គឺ​ផល​នុ៎ះ​មាន​ ប្រមាណ​តិច​ ផល​នុ៎ះ​អន់ថយ​ ផល​នុ៎ះ​ថោក​ ផល​នុ៎ះ​លាមក​ ផល​នុ៎ះ​អាក្រក់​ ផល​នុ៎ះ​ស្តួច​ស្តើង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ផល​នុ៎ះ​មាន​បន្តិចបន្តួច​។ ពាក្យ​ថា​ មិន​អាច​ដើម្បី​រម្ងាប់​បាន​ទេ​ គឺ​មិន​អាច​ដើម្បី​រម្ងាប់​រាគៈ​ ដើម្បី​រម្ងាប់​ទោសៈ​ ដើម្បី​រម្ងាប់​មោហៈ​ ដើម្បី​រម្ងាប់​កោ​ធៈ​ ដើម្បី​រម្ងាប់​ ដើម្បី​ស្ងប់ស្ងាត់​ ដើម្បី​រលត់ ដើម្បី​លះបង់​ ដើម្បី​គ្រប​សង្កត់​នូវ​ឧបនាហៈ​ មក្ខៈ​ បឡា​សៈ​ ឥស្សា​ មច្ឆរិយៈ​ មាយា​ សា​ឋេយ្យៈ​ ថម្ភៈ សា​រម្ភៈ​ មានះ​ អតិមានះ​ មទៈ​ បមា​ទៈ​ កិលេស​ទាំងពួង​ ទុច្ចរិត​ទាំងពួង​ សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង​ សេចក្តី​ក្តៅក្រហាយ​ទាំងពួង​ សេចក្តី​អន្ទះអន្ទែង​ទាំងពួង​ អកុសលា​ភិ​សង្ខារ​ទាំងពួង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ផល​គឺ​សេចក្តី​សរសើរ​នុ៎ះ មាន​បន្តិចបន្តួច​ មិន​អាច​ដើម្បី​ស្ងប់​រម្ងាប់​បានទេ​។
 [២៨៨​] ពាក្យ​ថា តថាគត​ពោល​នូវ​ផល​នៃ​វិវាទ​ ថា​មាន ២ ប្រការ គឺ​តថាគត​ពណ៌នា​ ប្រាប់ សំដែង បញ្ញត្ត ផ្តើម បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស​ថា ជម្លោះ​ព្រោះ​ទិដ្ឋិ ការ​ប្រកាន់​ព្រោះ​ទិដ្ឋិ​ ការទាស់ទែង​ព្រោះ​ទិដ្ឋិ ការវិវាទ​ព្រោះ​ទិដ្ឋិ ការ​បែកខ្ញែក​ព្រោះ​ទិដ្ឋិ រមែង​មានផល​ ២ ប្រការ គឺ ការ​ឈ្នះ និង​ការ​ចាញ់ លាភ និង​ឥត​លាភ យស និង​ឥត​យស
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637351675354567365
ទៅកាន់ទំព័រ៖