ព្រះត្រៃបិដក ភាគ ៦៥

[២៩១​] សម្មតិ​ទាំងឡាយ​ណាមួយ​ ដែល​កើតអំពី​បុថុជ្ជន​ អ្នកប្រាជ្ញ​រមែង​មិន​ប្រកាន់​នូវ​សម្មតិ​ទាំងអស់​នុ៎ះ​ទេ​ (ព្រោះ​) លោក​មិន​មានធម៌​ជា​គ្រឿង​ប្រកាន់​ មិន​ធ្វើ​សេចក្តី​ចូលចិត្ត​ ក្នុង​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ហើយ​ ឮហើយ​ទេ​ ធ្វើ​ម្តេច​ នឹង​ដល់​នូវ​ធម៌​ជា​គ្រឿង​ប្រកាន់​។

[២៩២​] អធិប្បាយ​ពាក្យ​ថា​ សម្មតិ​ទាំងឡាយ​ណាមួយ​ ដែល​កើត​អំពី​បុថុជ្ជន​ ត្រង់​ពាក្យ​ថា​ ណាមួយ​ គឺ​ គ្រប់​ទាំងអស់​ សព្វ​ទាំងមូល​ មិន​សេសសល់​ ឥត​សេសសល់​ ពាក្យ​ថា​ ណាមួយ​ នេះ​ជា​ពាក្យ​អស់រលីង​។ ពាក្យ​ថា​ សម្មតិ​ទាំងឡាយ​ គឺ​ទិដ្ឋិ​ ៦២​ លោក​ហៅថា​ សម្មតិ​ទាំងឡាយ​។ ពាក្យ​ថា​ កើតអំពី​បុថុជ្ជន​ គឺ​សម្មតិ​ទាំងនោះ​ កើតអំពី​បុថុជ្ជន​ទាំងឡាយ​ ហេតុ​នោះ​ ទើប​ឈ្មោះថា​ កើតអំពី​បុថុជ្ជន​។ ឬថា​ សម្មតិ​ទាំងនោះ​ កើត​ហើយ​អំពី​ជន​ផ្សេង​ ៗ ដ៏​ច្រើន​ ហេតុ​នោះ​ ទើប​ឈ្មោះថា​ កើតអំពី​បុថុជ្ជន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សម្មតិ​ទាំងឡាយ​ណាមួយ​ កើតអំពី​បុថុជ្ជន​។

[២៩៣​] ពាក្យ​ថា​ អ្នកប្រាជ្ញ​រមែង​មិន​ប្រកាន់​នូវ​សម្មតិ​ទាំងអស់​នុ៎ះ​ទេ​ គឺ​អ្នកប្រាជ្ញ​ជា​អ្នក​ដល់​នូវ​វិជ្ជា​ មាន​ញាណ​ មាន​ប្រាជ្ញា​ភ្លឺច្បាស់​ មាន​ប្រាជ្ញា​ជា​គ្រឿង​កំចាត់​កិលេស​ មិនដល់​ មិន​ចូល​ទៅ​ជិត​ មិន​ចូល​ទៅ​រក​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637351676730841011
ទៅកាន់ទំព័រ៖