ព្រះត្រៃបិដក ភាគ ៦៥
មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវសម្មតិ គឺទិដ្ឋិទាំងអស់នុ៎ះទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញរមែងមិនប្រកាន់នូវសម្មតិទាំងអស់នុ៎ះទេ។
[២៩៤] អធិប្បាយពាក្យថា លោកមិនមានធម៌ជាគ្រឿងប្រកាន់ ធ្វើម្តេចនឹងដល់នូវធម៌ ជាគ្រឿងប្រកាន់ ត្រង់ពាក្យថា ធម៌ជាគ្រឿងប្រកាន់ បានដល់ ធម៌ជាគ្រឿងប្រកាន់ ២ យ៉ាង គឺ ធម៌ជាគ្រឿងប្រកាន់គឺតណ្ហា ១ ធម៌ជាគ្រឿងប្រកាន់គឺទិដ្ឋិ ១។បេ។ នេះធម៌ជាគ្រឿងប្រកាន់គឺតណ្ហា។បេ។ នេះធម៌ជាគ្រឿងប្រកាន់គឺទិដ្ឋិ។ បុគ្គលនោះ លះបង់ធម៌ជាគ្រឿងប្រកាន់គឺតណ្ហា រលាស់ចោលធម៌ជាគ្រឿងប្រកាន់គឺទិដ្ឋិ បុគ្គលមិនមានធម៌ជាគ្រឿងប្រកាន់ ព្រោះលះបង់ធម៌ជាគ្រឿងប្រកាន់គឺតណ្ហា ព្រោះរលាស់ចោលធម៌ជាគ្រឿងប្រកាន់គឺទិដ្ឋិ គប្បីចូលទៅជិត ចូលទៅរក ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត នូវរូបថាជាខ្លួនរបស់អញដូចម្តេចកើត។ គប្បីចូលទៅជិត ចូលទៅរក ប្រកាន់ ស្ទាប់អង្អែល ប្រកាន់ស្អិត នូវវេទនា ដូចម្តេចកើត នូវសញ្ញាដូចម្តេចកើត នូវសង្ខារដូចម្តេចកើត នូវវិញ្ញាណដូចម្តេចកើត នូវគតិដូចម្តេចកើត នូវឧបបត្តិដូចម្តេចកើត នូវបដិសន្ធិដូចម្តេចកើត នូវភពដូចម្តេចកើត នូវសង្សារដូចម្តេចកើត នូវវដ្តៈដូចម្តេចកើត
ID: 637351677093544297
ទៅកាន់ទំព័រ៖