ព្រះត្រៃបិដក ភាគ ៦៥

ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) លោក​មិន​មាន​ធម៌​ជា​គ្រឿង​ប្រកាន់​ ធ្វើ​ម្តេច​នឹង​ដល់​នូវ​ធម៌​ជា​គ្រឿង​ប្រកាន់​។
 [២៩៥​] ពាក្យ​ថា​ មិន​ធ្វើ​នូវ​សេចក្តី​ចូលចិត្ត​ ក្នុង​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ហើយ​ ឮហើយ​ទេ​ គឺ​មិន​ធ្វើ​សេចក្តី​ចូលចិត្ត​ មិន​ធ្វើ​សេចក្តី​ពេញចិត្ត​ មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ មិន​ធ្វើ​ មិន​ឲ្យ​កើត​ មិន​ឲ្យ​កើត​ព្រម​ មិន​ឲ្យ​លូតលាស់​ មិន​ឲ្យ​ដុះដាល​ឡើង​ នូវ​តម្រេក​ក្នុង​អារម្មណ៍​ដែល​ឃើញ​ ឬក្នុង​សេចក្តី​បរិសុទ្ធិ​ព្រោះ​ឃើញ​ ក្នុង​អារម្មណ៍​ដែល​ឮ ឬក្នុង​សេចក្តី​បរិសុទ្ធិ​ព្រោះ​ឮ ក្នុង​អារម្មណ៍​ដែល​ប៉ះពាល់​ ឬក្នុង​សេចក្តី​បរិសុទ្ធិ​ព្រោះ​ប៉ះពាល់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​ធ្វើ​នូវ​សេចក្តី​ចូលចិត្ត​ ក្នុង​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ហើយ​ ឮហើយ​ទេ​។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
សម្មតិ​ទាំងឡាយ​ណាមួយ​ ដែល​កើតអំពី​បុថុជ្ជន​ អ្នកប្រាជ្ញ​រមែង​មិន​ប្រកាន់​នូវ​សម្មតិ​ទាំងអស់​នុ៎ះ​ទេ​ (ព្រោះ​) លោក​មិន​មានធម៌​ជា​គ្រឿង​ប្រកាន់​ មិន​ធ្វើ​សេចក្តី​ចូលចិត្ត​ ក្នុង​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ហើយ​ ឮហើយ​ទេ​ ធ្វើ​ម្តេច​នឹង​ដល់​នូវ​ធម៌​ជា​គ្រឿង​ប្រកាន់​។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637351677549854238
ទៅកាន់ទំព័រ៖