ព្រះត្រៃបិដក ភាគ ៦៥

 [២៩៩​] អធិប្បាយ​ពាក្យ​ថា​ យើង​សិក្សា​នូវ​សេចក្តី​បរិសុទ្ធិ​របស់​គ្រូ​នោះ​ ក្នុង​ទិដ្ឋិ​នេះ​តែ​ម្យ៉ាង​ ត្រង់​ពាក្យ​ថា​ ក្នុង​ទិដ្ឋិ​នេះ​ គឺ​យើង​សិក្សា​ ប្រព្រឹត្ត​ទួទៅ​ ប្រព្រឹត្ត​ព្រម​ សមាទាន​ ប្រព្រឹត្ត​ ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ក្នុង​សេចក្តី​គួរ​របស់​ខ្លួន​ ក្នុង​សេចក្តី​គាប់ចិត្ត​របស់​ខ្លួន​ ក្នុង​លទ្ធិ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) យើង​សិក្សា​ ក្នុង​ទិដ្ឋិ​នេះ​តែ​ម្យ៉ាង​។ ពាក្យ​ថា​ នូវ​សេចក្តី​បរិសុទ្ធិ​របស់​គ្រូ​នោះ​ គឺ​នូវ​ការ​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ នូវ​ការ​រួច​ រួច​វិសេស​ រួច​ស្រឡះ​របស់​គ្រូ​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) យើង​សិក្សា​នូវ​សេចក្តី​បរិសុទ្ធិ​របស់​គ្រូ​នោះ​ ក្នុង​ទិដ្ឋិ​នេះ​តែ​ម្យ៉ាង​។
 [៣០០​] អធិប្បាយ​ពាក្យ​ថា​ (សមណព្រាហ្មណ៍​ទាំងនោះ​) ជា​អ្នក​ប្រកាន់​ថា​ ខ្លួន​ឈ្លាស​វៃ​ រមែង​ជា​អ្នក​ចូល​ទៅ​រក​ភព​ ត្រង់​ពាក្យ​ថា​ ជា​អ្នក​ចូល​ទៅ​រក​ភព​ គឺជា​អ្នក​ចូល​ទៅ​ជិត​ កាន់​ភព​ ចូក​ទៅ​រក​ភព​ ចុះ​ស៊ប់​ក្នុង​ភព​ ឱន​ទៅ​រក​ភព​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​ចូល​ទៅ​រក​ភព​។ ពាក្យ​ថា​ ប្រកាន់​ថា​ខ្លួន​ឈ្លាសវៃ​ គឺជា​អ្នកពោល​ថា​ឈ្លាសវៃ​ ពោល​ថា​ជា​បណ្ឌិត​ ពោល​ថា​ជា​អ្នកប្រាជ្ញ​ ពោល​ថា​ប្រកបដោយ​ញាណ​ ពោល​ថា​ប្រកបដោយ​ហេតុ​ ពោល​ថា​ប្រកបដោយ​លក្ខណៈ​ ពោល​ថា​ប្រកបដោយ​ការណ៍​ ពោល​ថា​ប្រកបដោយ​ឋានៈ​ ក្នុង​លទ្ធិ​របស់​ខ្លួន
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637351678784234061
ទៅកាន់ទំព័រ៖