ព្រះត្រៃបិដក ភាគ ៦៥
ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកចូលទៅរកភព ប្រកាន់ថាឈ្លាសវៃ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់ថា សីលឧត្តម ប្រកាន់ស្អិតនូវវត្ត បានពោលនូវសេចក្តីបរិសុទ្ធិដោយការសង្រួមថា យើងសិក្សានូវសេចក្តីបរិសុទ្ធិរបស់គ្រូនោះ ក្នុងទិដ្ឋិនេះតែម្យ៉ាង (សមណព្រាហ្មណ៍ទាំងនោះ) ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ រមែងជាអ្នកចូលទៅរកភព។
[៣០១] បើបុគ្គលណាឃ្លាតចាកសីល និងវត្តហើយ បុគ្គលនោះ រមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម បុគ្គលនោះឯង តែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធិ ដូចបុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យចាកពួក។
[៣០២] ពាក្យថា បើបុគ្គលណា ឃ្លាតចាកសីល និងវត្តហើយ អធិប្បាយថា បុគ្គលឃ្លាតចាកសីល និងវត្ត ដោយហេតុ ២ ប្រការគឺ ឃ្លាតដោយការលះបង់ ព្រោះបុគ្គលដទៃ ឬកាលមិនសម្រេចហើយឃ្លាត។
បុគ្គលឃ្លាតដោយការលះបង់ ព្រោះបុគ្គលដទៃ តើដូចម្តេច។ បុគ្គលដទៃឲ្យលះបង់ថា សាស្តានោះ មិនមែនជាសព្វញ្ញូទេ ធម៌មិនមែនព្រះសាស្តាសំដែងដោយប្រពៃទេ គណៈមិនមែនប្រតិបត្តិដោយប្រពៃទេ
ID: 637351679301332796
ទៅកាន់ទំព័រ៖